• 2020-11-06 08:52:05
  • បាល់ទាត់

ម៉េង​ជា មួយ​លាង ៖ ព្រោះ​​ចង់​អភិវឌ្ឍន៍​បាល់ទាត់​ ​ទើប​​​ខ្ញុំ​សុខ​ចិត្ត​លះបង់​សម្រស់

  • 2020-11-06 08:52:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​ស្លាប​ស្ដាំ​​របស់​ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន ​បង្ហាញ​អារម្មណ៍​​សប្បាយ​ចិត្ត​​ក្នុង​ការ​លះបង់​សម្រស់​របស់​ខ្លួន ក៏​ព្រោះ​តែ​ចិត្ត​ស្រលាញ់ និង​ចង់​អភិវឌ្ឍន៍​បាល់ទាត់​នារី​កម្ពុជា ។

រូបថត៖ ម៉េងជា មួយលាង

ខ្សែ​ការពារ​វ័យ​២១​ឆ្នាំ​រូប​នេះ​ ​បាន​ចាប់​ផ្ដើម​លេង​បាល់ទាត់​កាល​ពី​ឆ្នាំ​២០១៦ ដោយ​ចូល​ហាត់​ជា​មួយ​ភ្នំពេញ​ក្រោន។ កីឡា​ការិនី​រូប​នេះ​បាន​រៀបរាប់​មក​កាន់ Sabay ថា ខ្លួន​សុខ​ចិត្ត​លះបង់​សម្រស់​ ដែល​គ្រប់​នារី​ប្រាថ្នា ព្រោះ​​តែ​ចង់​​ឲ្យ​បាល់ទាត់​ខ្មែរ​រីក​ចម្រើន ដោយ​ហ្វឹកហាត់​ពេល​ថ្ងៃ​ និង​ត្រូវ​ភ្លៀង​ជា​​ដើម។ យ៉ាងណា​យុវតី​រូប​នេះ​ក៏​មិន​ភ្លេច​ក្នុង​ការ​ថែទាំ​ខ្លួន ដូច​ក្មេង​ស្រី​ដទៃ ក្រោយ​ពេល​ប្រកួត និង​ហ្វឹកហាត់​ផង​ដែរ។

កីឡា​ការិនី​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ ​ទម្លាយ​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ថា ដើម​ឡើយ​លេង​បាល់ទាត់​គឺ​ដើម្បី តែ​ការ​សប្បាយ​រីករាយ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយ​ចូល​ហាត់​បាល់ទាត់​នៅ​ភ្នំពេញ​ក្រោន គេ​ក៏​កើត​មាន​កូន​ចិត្ត​ មួយ​ចង់​ប្រជែង​ជា​មួយ​ប្រទេស​ជិត​ខាង​ និង​ចង់​លើក​កម្ពស់​វិស័យ​មួយ​នេះ​។

​ខ្សែ​ការពារ​​ស្ដាំ​រូប​នេះ​​ ជា​អ្នក​​ស្រុក​កញ្ជៀច​ ភូមិ​ ប្រ​ស្រែ​មុខ ​ខេត្ត​ព្រៃវែង។ កេីត​ថ្ងៃ​ទី​០២​ ខែ​០មិថុនា​ ឆ្នាំ​ ១៩៩៩ ។ ​គេ​មាន​ឪ​ពុក​ឈ្មោះ ម៉ៅង ម៉េង​ជា ម្ដាយ​ឈ្មោះ សាត​ នីតា ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់