• 2020-11-06 05:14:57
  • កីឡា​ផ្សេង​ៗ

អ៊ុំ​ ពុទ្ធាយ៉ា​ កីឡា​ការិនី​ប៉េតង់​ ស្អាត​ហើយ​សមត្ថភាព​ខ្លាំង​ទៀត​ព្រឹក​មិញ​

  • 2020-11-06 05:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ប៉េតង់​ អ៊ុំ​ ពុទ្ធាយ៉ា​ មាន​សម្រស់​ស្រស់​ស្អាត​ហើយ​ សមត្ថភាព​លេង​ប៊ូល​ក៏​ខ្លាំង​មិន​ធម្មតា​ខណៈ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់​ «គរុ​គុណ»​ ព្រឹក​មិញ​នេះ​ឈ្នះ​លើ​អ្នក​ខេត្ត​បាត់ដំបង​ ១៣-៧។​

កីឡា​ការិនី​ អ៊ុំ​ ពុទ្ធាយ៉ា​

កីឡា​ការិនី​ អ៊ុំ​ ពុទ្ធាយ៉ា​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​មាន​អារម្មណ៍​សប្បាយ​រីករាយ​ដែល​បាន​ចូលរួម​ប្រកួត​ពាន​រង្វាន់​ គរុគុណ​ នេះ​ និង​រឹតតែ​ត្រេកអរ​ទៀត​នោះ​គឺ​បើក​ឆាក​មក​ឈ្នះ​នៅ​ប្រកួត​ដំបូង​ជា​មួយ​ក្លឹប​មក​ពី​ខេត្ត​ដំបង។​

កីឡា​ការិនីវ័យ ១៦ឆ្នាំ​រូប​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ដោយ​សារ​សហការ​គ្នា​ជា​មួយ​ដៃគូ​បាន​ល្អ​ ចេះ​ចាប់​យក​ចំណុច​ខ្សោយ​របស់​គូ​ប្រកួត​ប្រជែង​ និង​ចេះ​រៀបចំ​ការ​លេង​ត្រឹមត្រូវ​ទើប​ទទួល​បាន​ជ័យជម្នះ​ព្រឹក​មិញ​នេះ។​

កីឡា​ការិនី​ អ៊ុំ​ ពុទ្ធាយ៉ា​

រំលឹក​ដែរ​ថា​ កីឡា​ការិនី​ អ៊ុំ​ ពុទ្ធាយ៉ា​ គឺ​ប្រកួត​តំណាង​ក្លឹប​ទីស្ដីការគណៈរដ្ឋមន្ត្រី​ ក្នុង​ការ​ប្រជែង​មេដាយ​ នៃ​ពាន​រង្វាន់​ «គរុគុណ»​ លើក​ទី១​ ឆ្នាំ​២០២០​ ដែល​ទើប​បើកការ​ប្រកួត​ព្រឹក​មិញ​នេះ។​ កីឡា​ការិនី​រូប​នេះ​លេង១វិញ្ញាសា​ គឺ​វ៉ៃ​គូ​នារី ២ទល់​២ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់