• 2020-11-06 02:48:34
  • បាល់ទាត់

Real Madrid ​កំពុង​តាម​ទិញ Alaba ​ពី​ក្រុម Bayern Munich ​

  • 2020-11-06 02:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​យក្ស Real Madrid ​កំពុង​តាម​ទិញ​យក​ខ្សែ​ការពារ David Alaba ​ពី​ក្រុម Bayern Munich ​មក​នៅ​រដូវ​កាល​ក្រោយ ​បន្ទាប់​ពី​រូបគេ​នឹង​អស់​កុងត្រា​នៅ​ឆ្នាំ​ក្រោយ។

​ក្រុម Bayern Munich ​បាន​ព្យាយាម​និយាយ​បន្ដ​កុងត្រា​ឱ្យ Alaba ​ទៀត​ដែរ តែ​មិន​អាច​សម្រេច​ជា​រូបរាង​ឡើយ។ ​ការ​មិន​សម្រេច​នេះ​ដែរ គឺ​ដោយសារ​កីឡាករ​អូទ្រីស​រូប​នេះ ​ចង់​តំឡើង​ប្រាក់​ឈ្នួល​របស់​ខ្លួន​ទៀត​នៅ​កុងត្រា​ថ្មី។ ​ដោយសារ​តែ​បញ្ហា​មិន​ស្រប​គ្នា​នេះ​ហើយ ទើប​បាន​ជា Bayern Munich ​​នឹង​លក់​រូបគេ​តែ​ម្ដង ប្រសិន​បើ​មាន​ក្លឹប​ចរចា​តម្លៃ​ខ្លួន​ត្រូវ។

​ក្រុម Real Madrid ​ដែល​មិន​បាន​ទិញ​កីឡាករ​សោះ​កាល​ពី​រដូវ​កាល​ដោះដូរ​កន្លង​ទៅ​នេះ ​គឺ​ជា​បេក្ខភាព​កំពុង​នាំ​មុខ​គេ​ហើយ។ ​ប្រភព​នៅ​អាល្លឺម៉ង់​បាន​បញ្ជាក់​ថា​ប្រសិន​បើ Real Madrid ​ព្រម​ជាមួយ​តម្លៃ​ខ្លួន​ល្មម​មួយ ​និង​ផ្ដល់​២០​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​ឱ្យ​ទៅ Alaba ​នោះ ពួកគេ​នឹង​ទទួល​បាន​ខ្សែ​ការពារ​ឆ្នើម​ម្នាក់​នេះ​ជាក់​ជា​មិន​ខាន៕

ប្រភព៖ Marca អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់