• 2020-11-06 02:35:56
  • បាល់ទាត់

Berbatov ណែនាំ​ឲ្យ Man Utd ទិញ​ខ្សែ​ការពារ​ថ្មី​​ ល្អ​ជាង​ដូរ​អ្នក​ចាត់​ការ

  • 2020-11-06 02:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Dimitar Berbatov បាន​យល់​ហេតុអ្វី​បាន​ជា Manchester United ចាប់​អារម្មណ៍​ចង​ទាក់ទង​លោក Mauricio Piochettino ដោយ​សារ​តែ​ចង់​​កែ​ទម្រង់​លេង​នា​ពេល​បច្ចុប្បន្ន។

យ៉ាងណាមិញ​អតីត​ខ្សែ​ប្រយុទ្ធ​របស់​បិសាច​ក្រហម​ខាង​លើ​យល់​ផ្សេង​ថា ក្លឹប​គួរ​តែ​ស្វែង​រក​ចុះ​កុងត្រា​ខ្សែ​ការពារ​ថ្មី​​ម្នាក់ ល្អ​ជាជាង​​ដេញ​លោក Ole Gunnar Solskjaer។​ សម្ពាធ​កំពុង​តែ​ធ្លាក់​លើ​អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស បន្ទាប់​ពី​ចាញ់​២​ប្រកួត​ជាប់​គ្នា ខណៈ United ឈរ​លេខ​១៥​នៅ Premier League។

United ទើប​តែ​ចាញ់ ២-១ ដោយ​សារ​ក្រុម Istanbul Basaksehir ក្នុង​ពាន​រង្វាន់ Champions League បន្ទាប់​ពី​​ចាញ់ ១-០ ក្នុង​ផ្ទះ​ខ្លួន​ឯង​ក្រោម​ថ្វី​ជើង​ Arsenal។ កាល​ពី​ដើម​សប្ដាហ៍​នេះ Pochettini បាន​ប្រកាស លោក​បាន​ត្រៀម​រួចរាល់​ដើម្បី​ប្រលូក​ក្នុង​ការ​ដឹក​នាំ​វិញ ស្របពេល United ត្រូវ​បាន​រាយការណ៍​ថា ចង់​យក​លោក​មក​ជំនួស Solskjaer។

Berbatov បាន​ផ្ដល់​យោបល់​ថា ជា​ការ​ពិត​រាល់​ពេល​ដែល​ក្រុម​ចាញ់ បន្ទុក​ត្រូវ​ធ្លាក់​លើ​អ្នក​ចាត់​ការ។ យ៉ាងណា​ទោះ​យក​គ្រូ​ថ្មី​មក​ក៏​មិន​អាច​កែ​ការ​លេង​របស់​កីឡាករ​បាន​ឡើយ។ United ត្រូវ​ការ​ខ្សែ​ការពារ​ថ្មី​ម្នាក់ មុន​ពេល​ត្រូវ​ការ​អ្នក​ចាត់​ការ​ថ្មី៕

​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់