• 2020-11-05 08:47:48
  • បាល់ទាត់

​ក្រោយ​ជួយ​បឹង​កេត​ឈ្នះ​ជើង​ឯក​ជា​មួយ​កំណត់​ត្រា​ដ៏​អស្ចារ្យ​លោក គីម ភក្ដី ក្លាយ​ជា​គ្រូ​បង្គោល

  • 2020-11-05 08:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បឹង​កេត​បាន​ប្រកាស​ជា​ផ្លូវ​ការ​​មុន​នេះ​​​ថា ​ក្លឹប​​បាន​តែង​តាំង​លោក គីម ភក្ដី ជា​គ្រូ​បង្គោល សម្រាប់​រដូវ​កាល​២០២១ ក្រោយ​ជួយ​​ក្រុម​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​រដូវ​កាល ២០២០ ជា​មួយ​កំណត់ត្រា​ដ៏​អស្ចារ្យ​មិន​ចាញ់​ក្នុង​មួយ​រដូវ​កាល។

​កាល​ពី​រដូវ​កាលមុន​លោក គីម ភក្ដី ជា​គ្រូ​បណ្ដោះ​អាសន្ន​របស់​ក្លឹប​នេះ​​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ក្រោយ​បង្ហាញ​ភាព​​ប៉ិនប្រសព្វ​ក្នុង​ការ​​ដឹក​នាំ​ ដែល​បាន​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ជើង​ឯក​ជា​មួយ​កំណត់​ត្រា​ខាង​លើ បឹង​​កេត​ក៏​បាន​ប្រកាស​ជា​​ជា​គ្រូ​បង្គោល​។

​រំលឹក​ថា ​លោក​ គីម ភក្ដី បាន​ឈ្នះ​ពាន​ជា​គ្រូ​ល្អ​ប្រចាំ​រដូវ​​កាល​ ២០២០ បន្ទាប់​ពី​ជួយ​បឹង​កឹត​ឲ្យ​ឈ្នះ​ពាន​លីគ​ ដោយ​មិន​ចាញ់​សោះ​ពោល​គឺ​ឈ្នះ ១២ ស្មើ ៥ លើក​ក្នុង​ចំណោម ១៧ លើក៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់