- 2020-11-04 13:20:58
- បាល់ទាត់
Solskjaer៖ មិនយូរទេ Cavani នឹងអាចមកជួយ Man Utd វិញហើយ
- 2020-11-04 13:20:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Solskjaer៖ មិនយូរទេ Cavani នឹងអាចមកជួយ Man Utd វិញហើយ
ចន្លោះមិនឃើញ
លោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United បាននិយាយកាលពីពេលថ្មីៗនេះថា មិនយូរទេទៀត ខ្សែប្រយុទ្ធ Edinson Cavani របស់លោកនឹងអាចមកជួយក្លឹបបានហើយ។
លោក Solskjaer បាននិយាយថា៖" Cavani ឥឡូវនេះគេរៀងគ្រាន់បើហើយ សុខភាពរាងកាយរបស់គេអីហ្នឹងចាប់ផ្ដើមមានភាពរឹងមាំឡើងៗហើយ "។
លោកបានបន្តថា៖" គេអាចហ្វឹកហាត់អីវិញហើយ ប៉ុន្តែយ៉ាងគេនៅតែមិនអាចមកជួយក្លឹបយើងបាន តែយ៉ាងណា មិនយូរទៀតទេគេនឹងអាចត្រលប់ដូចដើមអញ្ចឹង "។
ចាប់តាំងពីមកដល់ Man Utd នៅខែតុលា ឆ្នាំ២០២០កន្លងទៅនេះ Cavani មិនសូវបានចូលរួមជួយក្លឹបទេ ដោយសារតែបញ្ហាឆ្លងជំងឺកូវីដ-១៩ ការធ្វើចត្តាឡីស័ក និងការមានរបួសជាដើម៕