• 2020-11-04 13:07:51
  • បាល់ទាត់

Bayern បាន​បំបែក​កំណត់​ត្រា​ថ្មី​មួយ​ នៅ​ក្នុង​ប្រកួត​ Champions League

  • 2020-11-04 13:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Bayern Munich បាន​បំបែក​កំណត់​នៅ​ក្នុង​ការ​ប្រកួត​ UEFA Champions League ដែល​បានក្លាយ​ជា​ក្លឹប​មួយ​ អាច​រក​បាន​ ៤គ្រាប់​​ជាប់ៗ​គ្នា​ នៅ​ក្នុង​ ១៥​នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ទតល់​នឹង​ក្លឹប​ RB Salzburg ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ការ​ប្រកួត​ខាង​ Bayern បាន​យក​ឈ្នះ​ Salzburg ក្នុង​លទ្ធផល​ ៦-២ ដោយ​ក្លឹប​នេះ​រក​បាន​តែ​ ២​គ្រាប់​ប៉ុណ្ណោះ​នៅ​ក្នុង​តង់​ទី១។

លុះ​នៅ​ក្នុង​ ១៥​នាទី​ចុង​ក្រោយ​នៃ​តង់​ចុង​ក្រោយ​ ក្លឹប​ខាង​លើ​ក៏​រក​បាន​ ៤​គ្រាប់​ជាប់​ៗ​គ្នា​ ដោយ​កីឡាករ​ ៤​រូប​ផ្សេងៗ​គ្នា​ ដែល​មាន​ដូច​ជា​ ខ្សែ​ការពារ​ Jerome Boateng រក​បាន​ ១គ្រាប់​នៅ​នាទី​ទី​៧៩ ខ្សែ​ប្រយុទ្ធ​ Leroy Sane រក​បាន​១គ្រាប់​នៅ​នាទី​ទី​៨៣ ខ្សែ​ប្រយុទ្ធ​ Robert Lewandowski រក​បាន​ ១​គ្រាប់​នៅ​នាទី​ទី​៨៨ និង​ខ្សែ​ការពារ​ Lucas Hernandez រក​បាន​ ១​គ្រាប់​នៅ​នាទី​ទី​ ៩០+២៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់