• 2020-11-04 11:33:10
  • ព័ត៌មាន

ប្រភព​ជិត​ស្និទ្ធ​ថា​ នៅ​ Spurs មាន​កន្លែង​វាយ​កូនហ្គោល​សម្រាប់​ឲ្យ​ Bale

  • 2020-11-04 11:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប​ Tottenham Hotspur កីឡាករ​ Sergio Reguilon បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ អ្វី​ដែល​ភ្ញាក់​ផ្អើល​បំផុត​នៅ​ក្លឹប​របស់គេ​ គឺ​ការ​បង្កើត​រន្ធ​វាយ​កូនហ្គោល​សម្រាប់​ ខ្សែ​ប្រយុទ្ធ​ Gareth Bale នៅ​ទី​លាន​ហ្វឹកហាត់​។

Reguilon បាន​និយាយ​ថា​៖" អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​នៅ​ពេល​នេះ​គឺ​ថា​ នៅ​ទីលាន​ហ្វឹកហាត់​របស់​យើង​ គឺ​រន្ធ​វាយ​កូនហ្គោល​ "។

កីឡាករ​នេះ​បាន​បន្ត​ថា​៖" ដល់​ពេល​ខ្ញុំ​ទៅ​អ្នក​សួរនៅ​ក្នុង​ក្លឹប​ជា​មួយ​គ្នា​ហ្នឹង​ គេ​ថា​រន្ធ​ហ្នឹង​ សម្រាប់​ឲ្យ​ Bale គេ​លេង​វាយ​កូនហ្គោល​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រៅ​ពី​ការ​បាល់ទាត់​ជា​អាជីព​ Bale ក៏​បាន​លេង​វាយកូនហ្គោល​ជា​ការ​កម្សាន្ត​ផង​ដែរ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់