• 2020-11-04 01:50:19
  • បាល់ទាត់

​ប្លែកៗ! Suarez ​ទៅ​លួច​មើល VAR ​របស់​អាជ្ញាកណ្ដាល ​ទទួល​បាន​កាត​លឿង​

  • 2020-11-04 01:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Atletico Madrid ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ Lokomotiv Moscow ​ក្នុង​លទ្ធផល ​១-១ ​ប៉ុណ្ណោះ ​នា​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ​នេះ​។

​ក្រុម​របស់​លោក Simeone ​បាន​បើក​ការ​នាំ​មុខ​មុន ដោយ​ Gimenez ​នៅ​នាទី​១៨ ​មុន​ពេល Anton Maranchuk ​ទទួល​បាន​ប៉េណាល់ទី​នៅ​នាទី​២៥ ​ធ្វើ​ឱ្យ​ក្រុម​Lokomotiv Moscow ​បាន​ស្មើ​១-១។ ​ការ​បាន​ប៉េណាល់ទី​នេះ គឺ​ក្រោយ​ពី​អាជ្ញាកណ្ដាល​ត្រួត​ពិនិត្យ VAR ​ឃើញ​ថា​បាល់​នេះ​បាន​ប៉ះ​ដៃ​របស់​កីឡាករ ​Hecto Herrera ។

ត្រង់​កន្លែង​ពិនិត្យ VAR ​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ Suarez ​ក៏​បាន​ទៅ​អើត​មើល​នៅ​អេក្រង់​របស់​អាជ្ញាកណ្ដាល​ផង​ដែរ ​ដើម្បី​ចង់​ដឹង​ច្បាស់។ ​កន្លែង​នេះ​ហើយ ​រូបគេ​ត្រូវ​ទទួល​បាន​កាត​លឿង​មួយ ​ចំពោះ​ទង្វើ​ល្មើស​វិន័យ​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់