• 2020-11-02 12:10:00
  • បាល់ទាត់

Mourinho នឹង​ឆ្លៀត​ពេល​ចូល​មើល Safari ចង់​ដឹង​ថា អ្នក​នៅ​ម៉ាឌ្រីដ​គិត​ម៉េច​ដែរ ពេល​ឃើញ​ Bale ស៊ុត​ចូល

  • 2020-11-02 12:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur បាន​និយាយ​ក្រោយ​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប Brighton កាល​ពី​យប់​មិញ​នេះ​ថា លោក​នឹង​ឆ្លៀត​ពេល​ ៥នាទី​ ចុច​​ Safari ដើម្បី​ចូល​មើល​គេហទំព័រ​សារព័ត៌មាន​កីឡា​ក្នុង​រាជធានី​ម៉ាឌ្រីដ ក្នុង​គោលបំណង​ចង់​ដឹង​ពី​ប្រតិកម្ម​របស់​អ្នក​កាសែត​ទាំង​នោះ ក្រោយ​ពេល​ ខ្សែ​ស្លាប​វេល Gareth Bale រក​បាន​ ១គ្រាប់​នៅ Spurs។

លោក​បាន​លើកឡើង​ថា៖ “ Bale សក្ដិសម​នឹង​រក​បាន​គ្រាប់​បាល់​នេះ​ណាស់។ ពេល​ណា​ខ្ញុំ​មាន​ ៥នាទី ខ្ញុំ​នឹង​ចូល​ Safari ដើម្បី​មើល​ថា ពួក​អ្នក​នៅ​ម៉ាឌ្រីដ​និយាយ​ម៉េច​ពី​ Bale '' ។

បុរស​ជនជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​បន្ត​ថា៖ “ Bale មាន​ចរិត​ល្អ​ណាស់ ហើយ​គេ​នឹង​ជួយ​ក្រុម​បាន​ច្រើន​ “ ។

Spurs បាន​ឈ្នះ Brighton ២-១ ជាមួយ​នឹង​គ្រាប់​បាល់​ជ័យ​ជម្នះ​របស់ Bale៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់