• 2020-11-02 06:52:20
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ប៊ូល ​និង​ប៉េតង់​ បង្កើត​ពាន​រង្វាន់​ «គរុគុណ»​ ដើម្បី​រំលឹក​គុណ​ស្ថាបនិក​ជួយ​កីឡា​មួយ​នេះ​

  • 2020-11-02 06:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ នឹង​បង្កើត​ពានរង្វាន់​ «គរុគុណ»​ លើក​ទី១​ ក្នុង​គោលបំណង​រំលឹក​ដឹង​គុណ​ពី​ស្ថាបនិក​ដែល​ជួយ​ជ្រោមជ្រែង​លើ​ប្រភេទ​កីឡា​មួយ​នេះ​ឲ្យ​ដំណើរ​ការក៏​ដូច​ជា​ទទួល​បាន​ជោគជ័យ​មក​ដល់​ពេល​នេះ។​

រូបភាពរបស់សហព័ន្ធប៊ូល

ឯកឧត្ដម​ ស​ សុខា​ ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​អំឡុង​រយៈពេល​ជិត​១ឆ្នាំ​នេះ​សហព័ន្ធ​ផ្ទាល់​ត្រូវ​លុប​ចោល​ការ​ប្រកួត​ពាន​រង្វាន់​ជា​ច្រើន​ព្រោះ​តែ​ស្ថានភាព​ជំងឺ​ COVID។​ ប៉ុន្តែ​ឥលូវ​ពេលវេលា​សមស្រប​ និង​អាច​បង្កើត​ការ​ប្រកួត​វិញ​ទើប​សហព័ន្ធបង្កើត​កម្មវិធី​ប្រកួតលើក​ទី១​នេះតែ​ម្ដង។​

រូបភាពរបស់សហព័ន្ធប៊ូល

ពាន​រង្វាន់​ «គរុគុណ»​ លើក​ទី១​ ធ្វើ​ឡើង​ក្នុង​គោលបំណង​ដឹង​គុណ​នូវ​ស្ថាបនិក​ចាស់ៗ​ដូច​ជា​សម្ដេច​ សុខ​ អាន​ និង​សម្ដេច​ ក្រឡាហោម​ ស ​ខេង​ រួម​ហ្នឹង​គ្រូ​ព្រឹទ្ធាចារ្យ​ជា​ច្រើន​ដែល​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​ កម្លាំង​កាយ​ចិត្ត ​រហូត​កីឡា​មួយ​នេះ​ទទួល​បាន​កិត្តិយស​ទាំង​ជាតិ ​អន្តរជាតិ​ជា​បន្តបន្ទាប់។​ ទន្ទឹម​ហ្នឹង​នេះ​ជា​ការ​ផ្ដល់ឱកាស​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ថ្មីៗ​បានចូល​ប្រកួត​ប្រជែង​ និង​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ផង​ដែរ។​

រូបភាពរបស់សហព័ន្ធប៊ូល

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​ «គរុគុណ»​ លើក​ទី១​ របស់​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​ នេះ​នឹង​ធ្វើ​ឡើង​នៅទីលាន​របស់​សហព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​ធ្វើ​ឡើង​រយៈពេល​ ៣ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់