• 2020-11-01 02:38:16
  • បាល់ទាត់

Pep ​៖ ​ការងារ​ដឹក​នាំ​ក្រុម Barcelona ​ខ្ញុំ ​បាន​ចប់​ហើយ​

  • 2020-11-01 02:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Pep Guardiola ​បាន​ច្រាន​ចោល​រឿង​ទៅ​ដឹក​នាំ​ក្រុម FC Barcelona ​វិញ ​ក្រោយ​ពី​​បេក្ខភាព​ប្រធាន​ក្លឹប​ថ្មី ​ចង់​នាំ​យក​រូប​លោក​ត្រលប់​ទៅ​វិញ។

​Victor Font ​ជា​បេក្ខភាព​ប្រធាន​ក្លឹប FC Barcelona ​ថ្មី។ ​លោក​បាន​ប្រកាស​ថា​ប្រសិន​បើ​ជាប់​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​មែន ​នោះ​រឿង​ទី​១​ដែល​ត្រូវ​ធ្វើ​គឺ​យក Pep ​មក​វិញ ដើម្បី​ដឹក​នាំ​ក្រុម និង​ធ្វើ​ឱ្យ Lionel Messi ​សប្បាយ​ចិត្ត​បន្ដ​នៅ Camp Nou ​ទៀត។ ​ខណៈ​ដែល​រឿង​មួយ​ទៀត​នោះ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា ពង្រឹង​ក្បួន​លេង Tiki Taka ​វិញ​ផង​ដែរ។

ទាក់ទង​នឹង​រឿង​មាន​គេ​ចង់​នាំ​ទៅ​ដឹក​នាំ​ក្រុម Barcelona ​វិញ​នេះ​ដែរ ​លោក Pep ​បាន​ចេញ​មុខ​មក​អះអាង​ថា​ការងារ​របស់​លោក​នៅ​ទី​នោះ​បាន​បញ្ចប់​ទៅ​ហើយ។ រឿង​ដែល​លោក​អាច​ត្រលប់​ទៅ​ក្រុង​បាសេ​វិញ​បាន គឺ​ទៅ​គាំទ្រ​ក្រុម Barcelona ​ក្នុង​នាម​ជា​អ្នក​គាំទ្រ​ម្នាក់​ប៉ុណ្ណោះ។ ​វា​បាន​ចប់​សព្វ​គ្រប់​ហើយ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​នៅ​ក្លឹប​នេះ៕

ប្រភព៖ Marca អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់