• 2020-10-29 08:40:59
  • កីឡា​ផ្សេង​ៗ

ជើងឯក​ថ្នាក់​ជាតិ​ការ៉ាតេ​ឆ្នាំ​នេះ​ ផ្ដោត​លើ​កំណែទម្រង់​ច្រើន​ដើម្បី​ស្វែង​រក​ភាព​ជោគជ័យ​

  • 2020-10-29 08:40:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ ថា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ដែល​ទើប​បញ្ចប់​ គឺ​ផ្ដោត​លើ​កំណែ​ទម្រង់​ច្រើន​ចំណុច​ ដើម្បី​សាង​សាមគ្គីភាព​ឡើង​វិញ​ និង​រកភាព​ជោគជ័យ​នៅ​ពេល​បន្តបន្ទាប់​ខាង​មុខ។​

រូបភាពរបស់ NOCC

ឯកឧត្តម​ វ៉ាត់​ ចំរើន ​អគ្គលេខាធិការ​សហព័ន្ធ​ការ៉ាតេ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​កំណែ​ទម្រង់​ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ដែល​ទើប​បញ្ចប់​រួម​មាន​ទី១​ អាជ្ញាកណ្ដាល​ ចៅក្រម​ ការ​វិនិច្ឆ័យ​ឲ្យ​មាន​សុក្រឹត​ភាព​ដែល​កីឡាករ​យល់ស្របទទួល​យក​បាន​ដើម្បី​ឲ្យ​មាន​សាមគ្គីភាព​រវាង​គ្នា​ឡើង​វិញ។​

តំណាង​សហព័ន្ធ​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ថា​ ការ​ប្រកួត​ឆ្នាំ​នេះ​គឺ​ថ្នាក់​ដឹកនាំ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ និង​ចំណាយ​ថវិកា​ច្រើន​លើ​សម្ភារ​បច្ចេកទេស​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​ផង​ និង​ការ​រៀបចំ​ខ្លួន​ ឬ​សំលៀកបំពាក់​ជា​ដើម។​

រូបភាពរបស់ NOCC

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ការ៉េតេ​កម្ពុជា​ បាន​ធ្វើ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ចំនួន​៤ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ២៥​ ខែ​តុលា​ ឆ្នាំ​២០២០​ នៅ​ឯ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែល​ទើប​បិទ​បញ្ចប់​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​ ចំណែក​ចំនួន​ក្លឹប​ សមាគម​ រាជធានី​ខេត្ត​ ចូលរួម​សរុប​ ២៣​ និង​ត្រូវ​ជា​២៣៦នាក់​ផង​ដែរ​នៅ​ឆ្នាំ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់