• 2020-10-28 04:43:19
  • បាល់ទាត់

Cavani, Rasford និង Bruno សុទ្ធ​តែ​គ្មាន​បញ្ហា​អាច​ជួយ United យប់​នេះ​បាន

  • 2020-10-28 04:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United នឹង​​ប្រើ​ក្រុម​កីឡាករ​​ប្រហាក់ប្រហែល​គ្នា ដែល​ពួក​គេ​លេង​ស្មើ​គ្នា​ជាមួយ Chelsea ០-០ ដើម្បី​ប្រកួត​ជាមួយ Leipzig ក្នុង​ពាន​រង្វាន់ Champions League រាត្រី​នេះ។

ក្រុម​បិសាច​ក្រហម​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​មក​ពី​អាល្លឺម៉ង់​ដែល​កំពុង​ឈរ​កំពូល​តារាង​ពូល H។ ប្រកួត​បើក​ឆាក​ដំបូង​នៅ ULC ក្រុម​លោក Ole Gunnar Solskjaer បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​មក​ពី​បារាំង​ Paris St-Germain ២-១។

ខ្សែ​ប្រយុទ្ធ Edinson Cavani ,Marcus Rashford និង​បម្រើ Bruno Fernandes សុទ្ធតែ​គ្មាន​បញ្ហា​អាច​លេង​បាន​សម្រាប់​ប្រកួត​នេះ។ Cavani ដែល​ផ្ទេរ​មក​កាន់ United​ នៅ​ថ្ងៃ​ដោះដូរ​កីឡាករ​ចុងក្រោយ បាន​បង្ហាញ​ខ្លួន​ដំបូង​​ឲ្យ​ក្លឹប​ថ្មី​ពេល​លេង​ទល់​នឹង Chelsea។

Anthony Martial ដែល​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង កាល​លេង​ជាមួយ PSG ក៏​អាច​ត្រឡប់​មក​វិញ​ដែរ។ កីឡាករ​តែ​២​នាក់​គត់​គឺ Eric Bailly និង Jesse Lingard ច្បាស់​មិន​បាន​លេង​យប់​នេះ ដោយ​សារ​របួស។

Leipzig មិនមែន​ជា​ក្រុម​ខ្សោយ​ឡើយ ពោល​រដូវ​កាល​មុន​​ពួក​គេ​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ តែ​ពេល​នោះ​ចាញ់ PSG ៣-០ ខណៈ​រដូវ​កាល​នេះ​ពួក​គេ​នៅ​ពូល​ Hជាមួយ​គ្នា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់