• 2020-10-27 07:02:11
  • បាល់ទាត់

Kane ​ជឿ​ជាក់​ក្រុម Spurs ​រដូវ​កាល​នេះ ​នឹង​មាន​អ្វី​ពិសេស​សម្រាប់​អ្នក​គាំទ្រ​

  • 2020-10-27 07:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Harry Kane ​ជឿ​ជាក់​ថា​ក្រុម Spurs ​នៅ​រដូវ​កាល​នេះ​នឹង​មាន​អ្វី​ថ្មី​សម្រាប់​អ្នក​គាំទ្រ​ជាក់​ជា​មិន​ខាន ​ជាមួយ​ការ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​។

​Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Burnley ​ក្នុង​លទញធផល ១-០ ​កាល​ពី​យប់មិញ​ពាន​រង្វាន់ Premier League ​។ ​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក Jose Mourinho ​មួយ​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​នាំ​យក​កីឡាករ​ល្អៗ​មក​រួម​ក្រុម​ច្រើន ​និង​ត្រូវ​តាម​តម្រូវ​ការ។ ​ពួកគេ​បាន​ក្លាយ​ជា​ក្រុម​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​គេ​មួយ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Son ​ក៏​កំពុង​ឈរ​នៅ​កំពូល​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ផង​ដែរ។

​Harry Kane ​ដែល​ជា​ប្រធាន​ក្រុម​បាន​និយាយ​ថា​៖ “យើង​មិន​ទាន់​អាច​និយាយ​ពី​ការ​ឈ្នះ​ពាន​លីគ​កំពូល​នៅ​ឡើយ​ទេ ព្រោះ​ការ​ប្រកួត​ទើប​ឆាប់​ផ្ដើម។ ​តែ​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​នៅ​ពេល​នេះ​ជាមួយ​អ្នក​គាំទ្រ គឺ​ក្រុម​របស់​យើង​នឹង​មាន​អ្វី​ពិសេស​ជាក់​ជា​មិន​ខាន។ យើង​មាន​កីឡាករ​គ្រប់​គ្រាន់​សម្រាប់​ការ​បង្កើត​រឿង​ពិសេស​”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់