• 2020-10-27 07:04:36
  • កីឡា​ផ្សេង​ៗ

CAMSOC៖​ ប្រជុំ​បូកសរុប​ការងារ​ត្រីមាស​ទី៣​ និង​លើក​ទិសដៅ​សំខាន់​បន្ត​ច្រើន​ចំណុច​

  • 2020-10-27 07:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​ជាតិ​រៀបចំ​ការប្រកួតកីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ (CAMSOC)​ បើក​កិច្ចប្រជុំ​របស់​ខ្លួន​ព្រឹកមិញ​បូក​សរុប​លទ្ធផល​ការងារ​នៅ​ត្រីមាស​ទី៣​ ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​ ទៀ បាញ់​ និង​ផ្នែក​ជំនាញ​ផ្សេង។​

ទិដ្ឋភាពព្រឹកមិញនេះ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ ​​CAMSOC​ បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​ថា​ ព្រឹកមិញ​នេះ​ប្រជុំ​លើ​វារៈ​ច្រើន​ក្នុង​នោះ​រួមមាន​ពិធី​ការ​ នៃ​ការ​បើក​ បិទ​ ស៊ីហ្គេម ​ការ​រត់​ភ្លើងគប់​ ការ​ជួយ​ជ្រោមជ្រែង​ពី​អាជ្ញាធរ។​

អ្នក​ជំនាញ​ខាង​កីឡា​ខាង​លើ​នេះ​បន្ត​ទៀត​ថា​ បន្ថែម​ពី​នេះ​ផ្ដោត​ពី​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ​សង្គម​ ស្នើ​បង្កើត​សិក្ខាសាលា​ បញ្ចូលការ​យល់ដឹង​ដល់​ប្រជាពលរដ្ឋ​ម្នាក់​លេង​កីឡា ​១មុខ​ និង​កម្ពុជា​ស្អាត​ រួមទាំងបដិសណ្ឋាកិច្ច​ល្អ​ជា​ដើម។​ មួយ​វិញ​ទៀត​កិច្ចប្រជុំ​នេះ​គឺ​ជំរុញ​លើ​គ្រប់​ផ្នែក​គណៈកម្មការ​ជំនាញ​ផ្សេងៗ​ដើម្បី​ប្រសិទ្ធភាព​ការងារ​ឲ្យ​រឹតតែ​ប្រសើរ​ឡើង​បន្ថែម។​

ទិដ្ឋភាពព្រឹកមិញនេះ

បញ្ជាក់​ដែរ​ថា ​កិច្ចប្រជុំ​បូកសរុប​ការងារ​ត្រីមាស​ ទី៣​ និង​លើក​ទិសដៅ​បន្ត​របស់​ គណៈកម្មការ​ជាតិ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ (CAMSOC)​ នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹកមិញ​នៅ​វិមាន​សន្តិភាព​ក្រោម​អធិបតេយ្យភាព​សម្ដេច​ពិជ័យ​ ទៀ បាញ់​ ប្រធាន​ (CAMSOC) តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រួម​ហ្នឹង​មន្ត្រី​ជំនាញ​ផ្សេង​ៗទៀតផង​ដែរ៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់