• 2020-10-27 03:51:22
  • បាល់ទាត់

Thiago, Matip និង Keita នឹង​អវត្តមាន​សម្រាប់​ប្រកួត UCL រាត្រី​នេះ

  • 2020-10-27 03:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​សំខាន់​៣​រូប​រួម​មាន Thiago Alcantara, Naby Keita និង Joel Matip ទំនង​​មិន​អាច​​បង្ហាញ​ខ្លួន​លេង​ទល់​នឹង​ក្រុម​ជើង​ឯក​មក​ពី​​ដាណឺម៉ាក FC Midtjylland នៅ​រាត្រី​នេះ​បាន​ឡើយ។

​​Keita បាន​ខកខាន​៣​ប្រកួត​ហើយ​សម្រាប់​ហង្សក្រហម បន្ទាប់​ពី​តេស្ដ​រក​ឃើញ​វិជ្ជមាន​វីរុស​កូរ៉ូណា។ សម្រាប់ Thiago និង Matip មាន​បញ្ហា​របួស​កាល​លេង​ជាមួយ Everton។ លោក Jurgen Klopp បាន​និយាយ​ថា កីឡាករ​ទាំង​៣​ខាង​លើ​ប្រហែល​​ខកខាន​ប្រកួត​ទី​២​នៅ Champions League វគ្គ​សន្សំ​ពិន្ទុ។

យ៉ាងណាមិញ​អ្នក​ចាំ​ទី​​ដៃ​ទី​មួយ Alisson បាន​ត្រឡប់​មក​ជួយ​ក្រុម​វិញ​ហើយ ក្រោយ​ជា​ពី​របួស​ស្មា។ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ គេ​ក៏​បាន​ចូល​លេង​ជួយ Liverpool យក​ឈ្នះ Sheffield United ២-១។

Liverpool នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម Midtjylland នៅ​រាត្រី​នេះ​ម៉ោង​៣:00​នាទី​​ទៀបភ្លឺ​​​​សម្រាប់​ប្រកួត​ទី​២​ UCL។ ប្រកួត​ដំបូង​ហង្សក្រហម​បាន​យក​ឈ្នះ Ajax ១-០ ខណៈ Midtjylland ចាញ់ Atalanta ៤-០ ឯណោះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់