• 2020-10-26 07:48:40
  • ប្រដាល់

អេលីត​ ចំរើន៖​ បើ​គេ​ដាក់​ឲ្យ​ជួប​ ឬ​ ប៊ុន​ សុធា​ ចង់​សងសឹក​នៅ​តែ​ស្វាគមន៍​ចាញ់​ឈ្នះ​មិន​ដឹង​

  • 2020-10-26 07:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មុខ​ស្ងួត​ អេលីត​ ចំរើន​ ថា​នៅ​ពេល​ខាង​មុខ​បើ​ ប៊ុន​ សុធា​ ចង់​សងសឹក​ ឬ​ខាង​កម្មវិធី​គេ​ដាក់​ឲ្យ​ប៉ះ​គ្នា​ទៀត​នោះ​គឺ​នៅ​តែ​ស្វាគមន៍​ជា​និច្ច​រឿង​ចាញ់​ឈ្នះ​មិន​ដឹង​ ដឹង​ត្រឹម​វ៉ៃ​អស់​ពី​សមត្ថភាព។​

រូបភាពលើហ្វេសបុកលោក ស៊ន​ អេលីត

អេលីត​ ចំរើន​ បាន​លើក​ឡើង​ក្នុង​ផេក​ប្រដាល់​មួយ​ថា​ នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​ ប៊ុន​ សុធា​ ចង់​សុំ​សងសឹក​ ឬ​អ្នក​រៀបចំ​ដាក់​ឲ្យ​ប៉ះ​គ្នា​ទៀត​ ខ្លួន​នៅ​តែ​ស្វាគមន៍​ដដែល​ហ្នឹង​ចំពោះ​លទ្ធផល​យ៉ាង​នា​នោះ​មិន​ធានា​ទេ​ដោយ​គ្រាន់​តែ​ប្ដេជ្ញា​ប្រឹងប្រែង​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព​។​

កូន​សិស្ស​លោក​ ស៊ន​ អេលីត​ ខាង​លើ​បន្ត​ប្រាប់​ទៀត​ថា​ ប៉ះ​គ្នា​លើក​ទី២​ ប៊ុន​ សុធា​ កណ្ដាប់​ដៃ​ល្អ​ និង​ធ្ងន់​ជាង​មុន​ ចំណែក​ស្នៀត​ផ្សេងៗ​នៅ​ដដែល​គឺ​ដើរ​បុក​ចាប់​វ៉ៃ​ជង្គង់។​ ចំរើន​ ថា​លើក​នេះ​ខ្លួន​ហាក់​ឆាប់​អស់​ស៊ុហ្វ​ជាង​ប៉ះ​គ្នា​លើក​ទី១​ នៅ​សង្វៀន​ PNN ។​

រូបភាពលើហ្វេសបុក ប្រដាល់​ខ្មែរ

រំលឹក​ដែរ​ថា​ ការ​ជួប​សងសឹក​ និង​ដណ្ដើម​ប្រាក់​លាន​រវាង​អ្នក​លេង​គុន​ខ្មែរ​មុខ​ស្ងួត​ អេលីត​ ចំរើន​ និង​ ប៊ុន​ សុធា​ ម្សិលមិញ​នេះ​គឺ​បញ្ចប់​ទៅ​ត្រឹម​ចាញ់​ឈ្នះ​ពិន្ទុ។​ ម្ចាស់​ប្រាក់​លាន​ក្នុង​កម្មវិធី​នេះ​គឺ​ធ្លាក់​ទៅ​លើ​ អេលីត​ ចំរើន​ ហើយ​កីឡាករ​រូប​នេះ​នៅ​តែ​រក្សា​តំណែង​ឈ្នះ​ដដែល​លើ​ ប៊ុន​ សុធា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់