• 2020-10-26 02:29:24
  • ប្រដាល់

សោម​ ពិសិដ្ឋ​ ក្លាយ​ជា​ម្ចាស់​ពាន​នៅ​សង្វៀន​បាយ័ន​ អម​ដោយ​ប្រាក់​រង្វាន់​ ១២​លាន​រៀល​

  • 2020-10-26 02:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ សោម​ ពិសិដ្ឋ​ បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ស្រាបៀ​កម្ពុជា​ នៅ​ឯ​សង្វៀន​បាយ័ន​ ម្សិលមិញ​នេះ​លើ​ប្រភេទ​ទម្ងន់​ ៦៣,៥គីឡូក្រាម​ អម​ដោយ​ប្រាក់​រង្វាន់​ ១២​លាន​រៀល។​

កីឡាករ​ សោម​ ពិសិដ្ឋ​ (ក្រហម)

កីឡាករ​ សោម​ ពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​ពិបាក​ក្នុង​ការ​យក​ឈ្នះ​លើ​ វី​ សម្ផស្ស​ ណាស់​ម្សិលមិញ​នេះ​ ព្រោះ​ដៃគូ​គេ​ល្អ​កណ្ដាប់​ដៃ​ និង​មាន​សមត្ថភាព​ប្រកួត​មិន​ធម្មតា។​ ចំណុច​ពិសេស​ដែល​ខ្លួន​អាច​យក​ឈ្នះ​ការ​ប្រកួត​នេះ​គឺ​ដោយ​សារ​តែ​ប្រើ​យុទ្ធសាស្ត្រ​បណ្ដោយ​ឲ្យ​ វី​ សម្ផស្ស​ វ៉ៃ​នៅ​ទឹក​ដំបូង​ៗ​ឲ្យ​អស់​កម្លាំង​សិន​ ឈាន​ដល់​ទឹក៤-៥​ ​សន្ធាប់​វ៉ៃ​យក​ពិន្ទុ​វិញ។​

កីឡាករ​ សោម​ ពិសិដ្ឋ​
ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រដាល់​ដណ្ដើម​ពាន​រង្វាន់​ ៦៣,៥​គីឡូក្រាម​របស់​សង្វៀន​បាយ័ន​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ខ្លួន​ហើយ​ម្សិលមិញ​នេះ​ដោយ​ជើងឯក​លេខ១​ បាន​លើ​ សោម​ ពិសិដ្ឋ​ លេខ២​ វី​ សម្ផស្ស​ លេខ៣​ ព្រឿង​ សុជាតិ​ និង​លេខ៤​ សល់​ ពិសិដ្ឋ។​ ម្ចាស់​ពាន​ទទួល​បាន​ប្រាក់​រង្វាន់​ ១២​លាន​រៀល​ លេខ២​ ទទួល​បាន​ ៨លាន​រៀល​ លេខ៣​ ទទួល​បាន​ ៤លាន​រៀល​ និង​លេខ៤​ ទទួល​បាន​ ៣​លាន​រៀល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់