• 2020-10-25 01:57:12
  • ប្រដាល់

គ្មាន​វត្តមាន​ឪពុក ​ធ្វើ​ឱ្យ ​Khabib ​សម្រេច​ចិត្ត​ចូល​និវត្ត​ពី UFC ​ជាមួយ​កំណត់ត្រា​ពិសេស​

  • 2020-10-25 01:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កំពូល​អ្នក​វាយ​ក្នុង​ទ្រុង​រុស្ស៊ី ​Khabib Nurmagomedov ​បាន​ប្រកាស​ចូល​និវត្ដន៍​ពី​អាជីព​នេះ​ទៅ​ហើយ ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ជើង​ខ្លាំង ​Justin Gaethje ​កាល​ពី​យប់មិញ​នេះ​។

​Khabib នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល​សម្រាប់​ការ​ប្រកួត​របស់​ខ្លួន ​និង​ក្លាយ​ជា​កីឡាករ​មិន​ចាញ់​ទាល់​តែ​សោះ​សម្រាប់​ការ​ប្រកួត​កម្រិត​ទម្ងន់​របស់​ខ្លួន។ ​យ៉ាងណាមិញ ​បន្ទាប់​ពី​យក​ឈ្នះ​លើ Justin Gaethje ​បាន​ហើយ​និង​រក្សា​ខ្សែ​ក្រវាត់​របស់​ខ្លួន ​កីឡាករ​រុស្ស៊ី​រូប​នេះ​បាន​សម្រេច​ចិត្ត​បញ្ចប់​អាជីព​របស់​ខ្លួន​ត្រឹម​នេះ​ទៅ​ហើយ។

​បុរស​វ័យ​៣២​ឆ្នាំ​បាន​និយាយ​ថា​៖ “សូម​អរគុណ​ដល់​ក្រុម​ទាំង​អស់​គ្នា ដែល​បាន​ជួយ​ខ្ញុំ​មក​ដល់​ចំណុច​នេះ​។ តែ​ខ្ញុំ​សូម​លា​គ្រប់​គ្នា​ត្រឹម​នេះ​ហើយ។ ​ខ្ញុំ​បាន​សន្យា​ជាមួយ​ម្ដាយ​ខ្ញុំ​ថា​នេះ​ជា​ប្រកួត​ចុង​ក្រោយ​របស់​ខ្ញុំ​ហើយ។ គ្មាន​ផ្លូវ​ដែល​ខ្ញុំ​នឹង​ត្រលប់​មក​ម្ដង​ទៀត​នោះ​ទេ ​ដោយ​គ្មាន​វត្តមាន​ឪពុក​របស់​ខ្ញុំ។ នេះ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​ប្រកួត ​ក្រោយ​ពី​រឿង​ហេតុ​បាន​កើត​លើ​ឪពុក​របស់​ខ្ញុំ។ ខ្ញុំ​ប្រាប់​ម្ដាយ​ខ្ញុំ​ថា​ខ្ញុំ​នឹង​ឈប់​វៃ ​ដូច្នេះ​ខ្ញុំ​នឹង​ត្រូវ​គោរព​សម្ដី​របស់​ខ្ញុំ”។

រំលឹក​ថា Khabib ​បាន​បាត់​បង់​ឪពុក​ដោយសារ​តែ​ជំងឺ​ផង ​និង​មេរោគ​កូវីដ​១៩​ផង។ ​សមាជិក​គ្រួសារ​របស់​គេ​ជា​ច្រើន​នាក់​បាន​ស្លាប់​ដោយសារ​តែ​មេរោគ​កាច​សាហាវ​មួយ​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់