- 2020-10-16 07:38:55
- បាល់ទាត់
Wolves កំពុងដេកភ័យ បន្ទាប់ពីកីឡាករបញ្ចប់ភារកិច្ចជាមួយព័ទុយហ្គាល់
- 2020-10-16 07:38:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wolves កំពុងដេកភ័យ បន្ទាប់ពីកីឡាករបញ្ចប់ភារកិច្ចជាមួយព័ទុយហ្គាល់
ចន្លោះមិនឃើញ
ក្លឹប Wolves នឹងធ្វើការតេស្ដសុខភាពលើកីឡាកររបស់ពួកគេដើម្បីរកមេរោគកូវីដ១៩នៅថ្ងៃសុក្រនេះ បន្ទាប់ពីកីឡាករមួយចំនួនបានទាក់ទងជាមួយ Cristiano Ronaldo ក្នុងជម្រើសជាតិព័រទុយហ្គាល់។
កីឡាកររបស់ Wolves ៥នាក់រួមមាន Rui Patricio, Nelson Semedo, Joao Moutinho, Ruben Neves និង Daniel Podence បានជាប់ក្នុងបញ្ជីជម្រើសជាតិព័រទុយហ្គាល់ជាមួយ Ronaldo។ យ៉ាងណាក្ដី កាលពីថ្ងៃអង្គារកន្លងទៅពួកគេបានតេស្ដអវិជ្ជមានវីរុសកូរ៉ូណា។
Ronaldo ត្រូវបានគេរកឃើញមេរោគកូវីដ១៩កាលពីដើមសប្ដាហ៍។ សម្រាប់កីឡាករទាំង៥នាក់ខាងលើកំពុងស្ថិតក្នុងការសង្ស័យ ដោយសារតែពួកគេបានអង្គុយហូបអាហាររួមតុជាមួយ Ronaldo ក្នុងអំឡុងពេលលេងឲ្យជម្រើសជាតិ។
Ronaldo បច្ចុប្បន្នបានធ្វើដំណើរមកកាន់ប្រទេសអ៊ីតាលីវិញហើយតាមយន្តហោះពេទ្យនិងកំពុងដាក់ឲ្យនៅដាច់ដោយឡែក។ ក្នុងនោះដែរខ្សែបម្រើរបស់ Juventus ម្នាក់គឺ Weston McKennie ក៏ត្រូវបានរកឃើញវិជ្ជមានកូរ៉ូណាផងដែរ៕