• 2020-10-13 14:00:22
  • បាល់ទាត់

ប្រភព​ជិត​ស្និទ្ធ​ថា​ Thomas បដិសេធ​ក្លឹប​ធំៗ​ពីរ​ ដោយ​រង់​ចាំ​ការ​ទិញ​ពី​ Arsenal

  • 2020-10-13 14:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jacob Partey បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​កូន​របស់​លោក​គឺ​ ខ្សែ​បម្រើ​ Thomas Partey បាន​បដិសេធ​នឹង​ក្លឹប​ធំៗ​ពីរ​ដូចជា​ក្លឹប​ Chelsea និង​ក្លឹប​ Juventus ក្នុង​កំឡុង​ពេល​រដូវ​កាល​ទិញ​ដូរ​កីឡាករ​ឆ្នាំ​នេះ​ ដោយ​រង់​ចាំ​ការ​ទិញ​យក​ពី​ Arsenal។

លោក​ Jacob បាន​និយាយ​ថា៖" កាល​ពី​ពេល​កន្លង​ទៅ​ហ្នឹង​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​ Thomas ណាស់​ ដែល​មាន​ដូច​ជា​ក្លឹប​ Chelsea និង​ក្លឹប​ Juventus ជា​ដើម​។ ចាប់​ពី​ហ្នឹង​មក​ គ្រួសារ​របស់​ខ្ញុំ​គិត​តែ​ជប់​លៀង​ទេ​"។

លោក​បាន​បន្ត​ថា​៖" តែ​យ៉ាង​គេ​បដិសេធ​ក្លឹប​ទាំង​នោះ​ ដោយ​រង់​ចាំ​ក្លឹប​ធំ​ជាង​នេះ​ទៀត​ ព្រោះ​គេ​ចង់​លេង​នៅ​ក្នុង​ UEFA Champions League ណាស់​"។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Thomas Partey បាន​មក​លេង​នៅ​ Arsenal ក្នុង​ថ្ងៃ​ទី​០៥ ខែ​តុលា​ ឆ្នាំ​២០២០ នៅ​តម្លៃ​ខ្លួន​ជាង​ ៥៨លាន​ដុល្លារ​​ ដោយ​នឹង​បញ្ចប់​កុងត្រា​ទៅ​វិញ​នៅ​ឆ្នាំ ២០២៥​ខាង​មុខ​ឯណោះ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់