• 2020-10-13 03:01:00
  • បាល់ទាត់

វីដេអូ Bale បង្ហាញ​​ថ្វី​ជើង​ស៊ុត​នៅ​តែ​ច្បាស់ ហើយ​អាច​នឹង​បង្ហាញ​ខ្លួន​ប្រកួត​ឆាប់ៗ

  • 2020-10-13 03:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale ហាក់​​បី​ដូច​ជា​ជា​សះស្បើយ​​ពី​របួស​ចុងក្រោយ​របស់​គេ​ហើយ ដោយ​ទើប​បង្ហាញ​ខ្លួន​ចូល​ហ្វឹកហាត់​ជាមួយ Spurs កាល​ពី​ពេល​ថ្មី​ៗ​នេះ។

កីឡាករ​សញ្ជាតិ​វែល ដែល​ចូលរួម​ជាមួយ Spurs ក្នុង​រដូវ​ក្ដៅ​នេះ​ខ្ចី​ជើង​ពី Real Madrid កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​​​ដើម្បី​ទាញ​យក​ភាព​រឹងមាំ​ឡើង​វិញ ខណៈ​មិត្ត​រួម​ក្រុម​មួយ​ចំនួន​​ទៅ​បំពេញ​​ភារកិច្ច​ឲ្យ​ជម្រើស​ជាតិ។

Bale មិន​ទាន់​បាន​លេង​មួយ​ប្រកួត​ឡើយ​ឲ្យ​ក្រុម​លោក Jose Mourinho ចាប់​តាំង​ពី​មក​ដល់​ក្លឹប​ថ្មី ប៉ុន្តែ​តាម​ការ​ហ្វឹកហាត់​​គេ​អាច​នឹង​ខិត​ជិត​បង្ហាញ​ខ្លួន​​ដំបូង​ជា​លើក​ទី​២​ក្នុង​នាម​ជាមួយ​កីឡាករ​របស់ Spurs។ កាល​ពី​យប់​មិញ Spurs បាន​បញ្ចេញ​វីដេអូ​មួយ​នៃ​ការ​ហាត់​របស់ Bale ដោយ​គេ​បាន​បញ្ចេញ​ថ្វីជើង​ទាត់​នៅ​តែ​ល្អ។

Bale បាន​ទទួល​រង​របួស​ជង្គង់​ អំឡុង​ពេល​លេង​ឲ្យ​ជម្រើសជាតិ​វែល​កាល​ពី​ខែ​មុន ដែល​ធ្វើ​ឲ្យ​ការ​បង្ហាញ​ខ្លួន​របស់​គេ​ឲ្យ Spurs ត្រូវ​ពន្យារពេល។ ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​នឹង​ត្រូវ​ជួប West Ham ក្នុង​ពាន Premier League នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​ ហើយ Bale ប្រហែល​ជា​អាច​បាន​លេង​ដែរ៕ ​​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់