• 2020-10-12 07:30:06
  • បាល់ទាត់

Inter Milan ប្រកាស Young ក្លាយ​ជា​កីឡាករ​ទី​៦​ឆ្លង​កូរ៉ូណា

  • 2020-10-12 07:30:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប inter Milan បាន​ប្រកាស​ថា ខ្សែ​បម្រើ​ស្លាប Ashley Young បាន​តេស្ដ​វិជ្ជមាន​វីរុស​កូរ៉ូណា។

ក្លឹប​យក្ស​របស់ Serie A មួយ​នេះ​បញ្ជាក់​ថា អតីត​កីឡាករ​របស់ Manchester United ខាង​លើ​កំពុង​តែ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ក្រោយ​រក​ឃើញ​មេរោគ​ Covid-19 កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ​នៅ​ទីលាន​ហ្វឹកហាត់។

Young បាន​ចូល​លេង​​​​គ្រប់​ទាំង​៣​ប្រកួត​ក្នុង​លីគ​កំពូល​របស់​អ៊ីតាលី​​រដូវ​កាល​នេះ​ឲ្យ​ក្រោម​លោក Antonio Conte ហើយ​ក៏​ជា​កីឡាករ​ទី​៦​របស់ Inter ដែល​មាន​ផ្ទុក​វីរុស​កូរ៉ូណា។ ពេល​នេះ​ការ​ភ័យ​ខ្លាច​កាន់​តែ​កើន​ឡើង​ក្នុង​ប្រទេស​អ៊ីតាលី ដោយ​ជំនួប Derby រវាង Inter និង AC Milan គ្រោង​លេង​នៅ​ថ្ងៃ​ទី ១៧ ខែ តុលា អាច​នឹង​ផ្អាក។

មើល​តាម​កាលវិភាគ ក្រុម​លោក Conte នឹង​លេង​ប្រកួត​ដំបូង​នៅ​ពាន Champions League ទល់​នឹង​ជើង​ខ្លាំង​មក​ពី​អាល្លឺម៉ង់ Borussia Monchengladbach នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់