- 2020-10-12 07:11:08
- កីឡាផ្សេងៗ
សហព័ន្ធកីឡារាំ បញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមូលដ្ឋានជាលើកទី១ ក្រោយសិក្សា៥ថ្ងៃ
- 2020-10-12 07:11:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡារាំ បញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមូលដ្ឋានជាលើកទី១ ក្រោយសិក្សា៥ថ្ងៃ
ចន្លោះមិនឃើញ
សហព័ន្ធកីឡារាំរបស់កម្ពុជា បានធ្វើពិធីបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមូលដ្ឋានជាលើកទី១ កាលពីល្ងាចថ្ងៃទី៩ តុលា ២០២០ របស់ខ្លួនដោយទទួលបាននូវលទ្ធផលល្អប្រសើរ ដើម្បីពង្រីកសក្ដានុពលបន្ថែមទៀតនៅពេលបន្តបន្ទាប់ខាងមុខ។
អ្នកស្រី ហង់ ស៊ីម៉ន អគ្គលេខាធិការសហព័ន្ធកីឡារាំ បានឲ្យដឹងថា ឆ្លងកាត់ការសិក្សារយៈពេល៥ថ្ងៃនេះមើលឃើញថា សិក្ខាកាមទទួលបាននូវចំណេះដឹងជាច្រើនទាក់ទងទៅហ្នឹងបច្ចេកទេស វិធីសាស្ត្របង្ហាត់ផ្សេងៗ ក្រុមសីលធម៌ជាគ្រូបង្វឹក និងទម្លាប់ទាំង៧របស់បុគ្គលឆ្នើម។ ទន្ទឹមនិងនេះវគ្គសិក្សាគឺបានជួយអភិវឌ្ឍន៍សមត្ថភាពសិក្ខាកាមឲ្យតែល្អប្រសើរជាងមុនទៅទៀត។
អគ្គលេខាធិការសហព័ន្ធខាងលើនេះក៏សូមថ្លែងអំណរគុណដល់លោកជំទាវ ឯកឧត្ដម និងគ្រូឧបទេសនានាដែលបានចំណាយពេលចូលរួមក្នុងវគ្គសិក្សានេះ និងបានចែករំលែកនូវចំណេះដឹង បទពិសោធល្អៗដល់សិក្ខាកាមទាំងដើម្បីជំរុញពួកគេឲ្យរឹតតែមានសមត្ថភាពក៏ដូចជាជួយពង្រីកផ្សព្វផ្សាយ ឬបង្កើនធនធានថ្មីៗទៀត។
រំលឹកដែរថា សហព័ន្ធកីឡារាំបានបើកវគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមូលដ្ឋានរយៈពេល៥ថ្ងៃនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគឺចាប់ពីថ្ងៃទី៥ ដល់ទី៩ ខែតុលា ឆ្នាំ២០២០។ វគ្គនេះបានបិទបញ្ចប់ហើយកាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន។ សិក្ខាកាមចូលរួមវគ្គនេះមាន២៩នាក់៕