- 2020-10-12 02:57:20
- បាល់ទាត់
រកឃើញកីឡាករទី៤របស់ Liverpool ឆ្លងមេរោគ Covid-19
- 2020-10-12 02:57:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញកីឡាករទី៤របស់ Liverpool ឆ្លងមេរោគ Covid-19
ចន្លោះមិនឃើញ
ខ្សែបម្រើរបស់ Liverpool កីឡាករ Naby Keita ត្រូវបានរាយការណ៍បានតេស្ដវិជ្ជមានវីរុសកូរ៉ូណានៅឯជំរំហ្វឹកហាត់ជម្រើសជាតិហ្គីណេ មុនការប្រកួតមិត្តភាពរបស់ពួកគេជាមួយហ្គាំបៀ។
ជាមួយ Keita ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Lokomotiv Moscow កីឡាករ Francois Kamano និងមិត្តរួមជាតិ៣នាក់សុទ្ធតែឆ្លងមេរោគ Covid-19។ តាមសារព័ត៌មានរបស់ហ្គីណេ កីឡាករទាំង៥បានតេស្ដនៅថ្ងៃច័ន្ទកាលពីសប្ដាហ៍មុន ហើយលទ្ធផលបានចេញនៅថ្ងៃសុក្រ។ ពេលនេះពួកគេកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។
Keita បានក្លាយជាកីឡាករ Liverpool ទី៤បានឆ្លងមេរោគ Covid-19 បន្ទាប់ពី Thiago Alcantara, Sadio Mane និង Xherdan Shaqiri។ បញ្ហាកីឡាករឆ្លងជំងឺបែបនេះប៉ះពាល់ដល់ការប្រកួតរបស់ហង្សក្រហមជាខ្លាំង ព្រោះពួកគេទាំងនោះសុទ្ធតែជាកីឡាករសំខាន់លេងជម្រើសដំបូង៕