- 2020-10-09 12:39:55
- បាល់ទាត់
Pogba ព្រលយមួយឃ្លាថា លេងជាមួយ Real ជាសុបិនមួយ
- 2020-10-09 12:39:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pogba ព្រលយមួយឃ្លាថា លេងជាមួយ Real ជាសុបិនមួយ
ចន្លោះមិនឃើញ
ខ្សែបម្រើបារាំងកីឡាករ Paul Pogba បាននិយាយក្នុងសន្និសីទកាសែតមួយកាលពីពេលថ្មីៗនេះថា ការលេងនៅក្លឹប Real Madrid ជាក្ដីសុបិនមួយ។
កីឡាកររូបនេះបានលើកឡើងថា៖ “ ប្រាកដណាស់ មានពាក្យជាច្រើននិយាយអំពី ការចាប់អារម្មណ៍របស់ Zidane មកលើរូបខ្ញុំ។ ឲ្យខ្ញុំនិយាយថាម៉េច? ពិតមែនហើយ កីឡាករជាច្រើនចង់ទៅលេងនៅ Real Madrid ណាស់។ វាជាក្ដីសុបិនមួយបើបានទៅលេងនៅទីនោះ “ ។
Pogba បានបន្តថា៖ “ ដូចខ្ញុំនិយាយរាល់ដងអញ្ចឹង ខ្ញុំជាកីឡាករ Manchester United ហើយខ្ញុំស្រលាញ់ក្លឹបណាស់។ ខ្ញុំនឹងលះបង់ឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំឲ្យទៅក្លឹប “ ។
ក្រៅពីនេះទៀត ខ្សែបម្រើរូបនេះបានព្រលយតទៀតថា ខាងក្លឹប និងខាងខ្លួនមិនទាន់បាននិយាយគ្នារឿងបន្តកុងត្រាអ្វីនោះទេ ខណៈកុងត្រានៅ Manchester United របស់ Pogba ហួសកំណត់នៅខែមិថុនា ២០២១៕