• 2020-10-08 07:23:34
  • បាល់ទាត់

ប្រកួត​ដំបូង​របស់ Cavani ឲ្យ​ United អាច​នឹង​ប៉ះ​ក្លឹប​ចាស់ PSG

  • 2020-10-08 07:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Edinson Cavani នឹង​ត្រូវ​រង​ចាំ​សម្រាប់​ការ​​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​របស់​គេ​ឲ្យ Manchester United ដោយ​សារ​តែ​​ត្រូវ​រក្សាខ្លួន​ទុក​ដោយ​ឡែក​ពី​គេ​សិន។

កីឡាករ​វ័យ​៣៣​ឆ្នាំ​និង​ United បាន​ព្រមព្រៀង​គ្នា​​​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ ដោយ​​ព្រម​ទទួល​យក​កុងត្រា​រយៈពេល​២​ឆ្នាំ និង​ទទួល​បាន​ថ្លៃ​នឿយហត់​២១​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ បន្ទាប់​ពី​កាត់​ពន្ធ​រួច។

ក្រោយ​អស់​កុងត្រា​ជាមួយ Parish Saint-Germain កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​បាន​រស់​នៅ​ប្រទេស​បារាំង​ជាមួយ​មនុស្ស​ទូទៅ​ធម្មតា។ ក្រោម​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល​អង់គ្លេស នរណា​ម្នាក់​​ដែល​​ចូល​មក​កាន់​ប្រទេស​របស់​ពួក​គេ ​ពី​ប្រទេស​បារាំង​​គឺ​ត្រូវ​ដាក់​ដាច់​ដោយ​ឡែក​រយៈពេល​១៤​ថ្ងៃ​សិន។

ដូច្នេះ​​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​របស់ Cavani ដោយ​ United ក៏​ត្រូវ​ពន្យារពេល​ដូច​គ្នា។ Cavani នឹង​ត្រូវ​ខកខាន​ប្រកួត​បន្ទាប់​របស់​បិសាច​ក្រហម​ទល់​នឹង Newcastle នៅ​ថ្ងៃ​ទី ១៧ ខែ តុលា។ ប៉ុន្តែ​​គេ​អាច​នឹង​លេង​ប្រកួត​ដំបូង​ ពេល​ដែល Man Utd ជួប PSG នៅ​ពាន​ Champions League ថ្ងៃ​ទី ២០ ខែ តុលា៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់