• 2020-10-07 07:12:47
  • កីឡា​ផ្សេង​ៗ

ធ្លាប់​តែ​ឃើញ​នៅ​ស្រុក​គេ​ ឥលូវ​នេះ​ខ្មែរ​ក៏​មាន​ប្រកួត​បាល់​ទឹក​ដែរ

  • 2020-10-07 07:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​វិញ្ញាសា​បាល់​ទឹក​នេះ​យើង​ដឹង​ហើយ​ថា​ គឺ​មាន​នៅ​តែ​បរទេស​នោះ​ទេ​ ពោល​ទើប​តែ​លេច​ឡើង​នៅ​ប្រទេស​កម្ពុជា​ថ្មី​ៗ​នេះ​។​ ឥលូវ​នេះ​មានសកម្មភាព​បាល់​ទឹក​ដូច​ជា​ការ​ហ្វឹកហាត់​ និង​ប្រកួត​ចាប់​ផ្ដើម​បង្ហាញ​មុខ​ជា​បន្តបន្ទាប់​ហើយ។​ លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ ធ្លាប់​ប្រាប់​ឲ្យ​ដឹង​ថា​វិញ្ញាសា​បាល់​ទឹក​នេះ ​ជា​វិញ្ញាសា​ថ្មី​មួយ​សម្រាប់​សហព័ន្ធ​ និង​កំពុង​បណ្ដុះបណ្ដាល​កីឡាករ​នា​ពេល​បច្ចុប្បន្ន​នេះ។​

រូបភាពលើផេកសហព័ន្ធ

ការ​រក​នូវ​វិញ្ញាសា​ថ្មី​នេះ​គឺ​ស្រប​ទៅ​តាម​អនុសាសន៍​របស់​ប្រធាន​សហព័ន្ធ​ ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ ចំណាប់​អារម្មណ៍​បន្ថែម​ពី​អ្នក​គាំទ្រ។​ លោក​ ហែល​ គីរី​ អំពាវនាវ​ដល់​មហាជន​ណា​ដែល​មាន​សមត្ថភាព​ និង​ចង់​ហ្វឹកហាត់​វិញ្ញាសា​បាល់​ទឹក​នេះ​អាច​ទាក់ទង​មក​កាន់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​បាន​តាម​រយៈ​ហ្វេសបុក​ផេក​សហព័ន្ធ​ ឬ​មក​កាន់​សហព័ន្ធ​ផ្ទាល់។​

រូបភាពលើផេកសហព័ន្ធ

តោះ​ ទស្សនា​វីដេអូ​ប្រកួត​បាល់​ទឹក​ខ្មែរ​ដែល​បង្ហាញ​ក្នុង​ថ្ងៃ​សម្ពោធ​ឲ្យ​ប្រើប្រាស់​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី២៨​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ រវាង​ក្រុម​បាល់​ទឹក​រាជធានី​ភ្នំពេញ​ និង​ក្រុម​បាល់​ទឹក​ខេត្ត​កំពង់ចាម។​ លទ្ធផល​គឺ​ កំពង់ចាម​ ឈ្នះ​ រាជធានី​ភ្នំពេញ​ ៦-៥៕​

រូបភាពលើផេកសហព័ន្ធ

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់