• 2020-10-06 13:05:33
  • បាល់ទាត់

អតីត​ជំនួយ​ការ​ Kloppថា​ លោក​បាន​ដឹក​នាំ​ឲ្យ​ក្លឹប​ជោគ​ជ័យ​ តែ​គុណសម្បត្តិ​ធ្លាក់​ទៅ​លើ​អ្នក​ចាត់​ការ​នេះ​ទាំង​អស់​

  • 2020-10-06 13:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Zelijko Buvac នាយក​កីឡា​ក្លឹប​ Dynamo Moscow បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​​ លោក​បាន​ដើរ​តួ​ជា​អ្នក​ចាត់​ការ​ជាង​ ១៧​ឆ្នាំ​នៅ​ពេល​ធ្វើ​ជា​ជំនួយ​ការ​ឲ្យ​លោក​ Jurgen Klopp តែ​គុណ​សម្បត្តិ​បាន​ទៅ​លើ​អ្នក​ចាត់​ការ​ក្លឹប​ Liverpool នេះ​ទាំង​អស់​។

លោក​ Buvac បាន​និយាយ​ថា​៖" ខ្ញុំ​ដើរ​តួ​ជា​គ្រូ​បង្វឹក​ស្ទើរ​គ្រប់រឿង លើកលែង​តែ​ចូល​សម្ភាសន៍​ ឬ និយាយ​ប្រាប់​អ្នក​កាសែត​ទេ​" ។

លោក​បាន​បន្ត​ថា​៖" ខ្ញុំ​បាន​ព្យាយាម​ប្រើ​ប្រាស់​គ្រប់​វិធីសាស្ត្រ​ដើម្បី​ដឹក​នាំ​ក្រុម​ឲ្យ​ជោគជ័យ​ទាំង​អស់​គ្នា​ទៅ​តាម​សមត្ថភាព​ ដែល​ខ្ញុំ​មាន​។ ប៉ុន្តែ​គុណសម្បត្តិ​បាន​មក​ពី​ភាព​ជោគ​ជ័យ​ហ្នឹង​ ខ្ញុំ​មិន​ដែល​យក​ និង​ទាម​ទារ​ម្ដង​ណា​ឡើយ​" ។

នៅ​ពេល​សួរ​ថា លោក​មាន​បាន​អបអរ​កីឡាករ​ Liverpool ឬ បុគ្គលិក​ណា​ទេ ពេល​ក្លឹប​នេះ​ឈ្នះ​ Premier League លោក Buvac ក៏​បាន​ឆ្លើយ​ថា លោក​មិន​បាន​អបអរ​នរណា​ទេ តែ​លោក​សប្បាយ​ជួស​ក្លឹប​ និង​អ្នក​គាំទ្រ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Buvac ធ្លាប់​បាន​ធ្វើ​ជា​ជំនួយ​ការ​លោក​ Klopp ជាង​ ១៧​ឆ្នាំ​តែ​បាន​ចែក​ផ្លូវ​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដោយ​មិន​មាន​មូលហេតុ​ច្បាស់​លាស់​ពី​ការ​ចាកចេញ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់