• 2020-10-06 10:54:35
  • ព័ត៌មាន

Herrera ទម្លាយ​ថា Cavani សួរ​យោបល់​ មុន​ពេល​មក Man Utd

  • 2020-10-06 10:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​អេស្ប៉ាញ​កីឡាករ Ander Herrera បាន​និយាយ​ប្រាប់​សារព័ត៌មាន  Cadena Ser កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ Edison Cavani បាន​សាកសួរ​យោបល់​ខ្លួន​បន្តិច​ដែរ មុន​ពេល​មក​លេង​នៅ​ក្លឹប​ Manchester United។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ “ Cavani បាន​សួរ​យោបល់​ពី​ខ្ញុំ​ដែរ។ ខ្ញុំ​បាន​និយាយ​ប្រាប់​គេ​ថា ក្លឹប​បិសាច​ក្រហម​នេះ ស្ថិត​ក្នុង​ចំណោម​ក្លឹប​មួយ ដែល​មិន​អាច​ប្រកែក​បដិសេធ​សំណើ​របស់​ពួក​គេ “ ។

អតីត​ខ្សែ​បម្រើ​ Man Utd បាន​បន្ត​ឲ្យ​ដឹង​ថា៖ “ វា​រាង​ស៊យ​បន្តិច​ដែរ ដែល​គេ​អត់​ទាញ​យក​ប្រយោជន៍​ពី​អ្នក​គាំទ្រ​បាន (ដោយសារ​តែ​កូវីដ-១៩ រារាំង​មិន​មាន​អ្នក​គាំទ្រ​ក្នុង​កីឡដ្ឋាន)។ Old Trafford គឺ​ល្អ​ណាស់​រឿង​ហ្នឹង “ ។

សូម​ជម្រាប​ជូន​ថា Herrera ធ្លាប់​រួមរស់​ជាមួយ​បិសាច​ក្រហម​ប្រចាំ​ក្រុង​មេនឆេស្ទើរ​បាន​រយៈពេល ៥ឆ្នាំ​ដែរ មុន​នឹង​ក្លឹប Paris Saint-Germain ឆ្នាំ២០១៩៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់