• 2020-10-06 04:28:16
  • បាល់ទាត់

ពូរបស់ Lampard ​ថា​ឆ្នាំ​នេះ Spurs ​អាច​លើក​ពាន Premier League ​បាន​

  • 2020-10-06 04:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ Harry Redknapp ​បាន​និយាយ​ថា​ក្រុម Spurs ​នៅ​រដូវ​កាល​នេះ ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​លើក​ពាន​រង្វាន់ English Premier League ​បាន​ហើយ។

​ឆ្លង​កាត់​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ​ក្រុម​របស់​លោក Jose Mourinho ​បាន​ចំណាយ​ប្រាក់​៨៥,៩​លាន​ផោន​ដើម្បី​ទិញ​យក​កីឡាករ​ថ្មី​ចូល។ ​ដោយ​ធៀប​នឹង​ឆ្នាំ​មុន គឺ​ឆ្នាំ​នេះ ​ចំណាយ​តិច​ជាង ព្រោះ​ឆ្នាំ​មុន​ចាយ​អស់​ជាង​១០០​លាន​ផោន​ឯ​ណោះ។ តែ​បើ​មើល​លើ​កីឡាករ​វិញ ​ឃើញ​ថា​លោក Jose ​ទិញ​មក​សុទ្ធ​តែ​ល្អ ​ហើយ​ជួយ​ក្រុម​បាន​ច្រើន​។

​ជាក់​ស្ដែង ​លោក Jose Mourinho ​បាន​កសាង​តំបន់​ប្រយុទ្ធ​មួយ​ដែល​មុត​ស្រួច​គឺ Son , Kane ​និង Bale ​។ ៣​នាក់​នេះ ​អាច​គ្រប់គ្រាន់​សម្រាប់​ក្រុម Spurs ​បង្ក​ព្យុះ​ភ្លៀង​បាន​ហើយ ​ប្រសិន​បើ​មិន​មាន​នរណា​របួស​ទេ​នោះ។ ​មើល​ឃើញ​ថា​ទម្រង់​លេង​ពេញ​នេះ​ហើយ ទើប​បាន​ជា​លោក Redknapp ​អតីត​គ្រូ​របស់​ក្រុម​មាន់​ខ្នាយ​មាស​ដែរ​នោះ ​ថា​ក្រុម​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​យក​ពាន Premier League ហើយ។

បុរសវ័យ៧៣ឆ្នាំ​ដែលត្រូវជាពូរបស់ Lampard ​បាន​បន្ដ​ទៀត​ថា​៖ “Spurs ​មិន​ពិបាក​ចូល Top4 ​ទេ ​ហើយ​ពួកគេ​អាច​លើក​ពាន​បាន​ទៀត។ ​ខ្ញុំ​ដឹង​ថា​គ្រប់​គ្នា​នឹង​និយាយ​ថា​ខ្ញុំ​គិត​ឆ្កួត​ហើយ​ដែល​ពោល​ពាក្យ​នេះ។ តែ​សូម​មើល​ទម្រង់​លេង​របស់ Spurs ​បច្ចុប្បន្ន ពួកគេ​អាច​គ្រប់គ្រង​បាន​គ្រប់​តំបន់​ទាំង​អស់។ វា​ជា​ជម្រើស​១១​នាក់​មួយ​ដែល​ពោរពេញ​ដោយ​កម្លាំង ​និង​ថាមពល”៕

ប្រភព៖ Sky Sports អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់