• 2020-10-05 11:02:01
  • ព័ត៌មាន

Champions League បើក​ឆាក​ថ្ងៃ​ដំបូង Paris ប៉ះ​ជាមួយ Man Utd ខណៈ​ Bayern ស្វាគមន៍​ Atletico

  • 2020-10-05 11:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលបរិច្ឆេទ​នៃ​ការ​ប្រកួត​ប្រចាំ​ក្របខ័ណ្ឌ UEFA Champions League បាន​ចេញ​ហើយ ក្រោយ​ពី​មាន​ការ​ចាប់​ពូល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។ ការ​ប្រកួត​ថ្ងៃ​ដំបូង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២០ ខែ​តុលា ខាង​មុខ​នេះ​ហើយ។

ក្នុង​ថ្ងៃ​បើក​ឆាក​នេះ​មាន​គូ​ប្រកួត​ចំនួន ២ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ក្នុង​នោះ​ដែរ​ក្រុម​កីឡាករ​ក្លឹប Manchester United ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​បារាំង​ ដើម្បី​ជួប​ជាមួយ​ក្លឹប​យក្ស​លីគ​អង (Ligue 1) Paris Saint-Germain។ គូ​ប្រកួត​នេះ​នឹង​លេង​នៅ​យប់​ថ្ងៃ​អង្គារ ទី២០ ម៉ោង ២កណ្ដាល​អធ្រាត្រ (ម៉ោង​នៅ​កម្ពុជា)។

លុះ​ស្អែក​ឡើង​មាន​មួយ​គូរ​ទៀត​គឺ ក្លឹប Bayern Munich នឹង​បើក​ទ្វារ​កីឡដ្ឋាន Allianz Arena ស្វាគមន៍​អ្នក​រាជធានី​អេស្ប៉ាញ​ក្លឹប Atletico Madrid។ គូ​នេះ​នឹង​លេង​នៅ​យប់​ថ្ងៃ​ពុធ (២១ តុលា) ម៉ោង ២យប់​ (ម៉ោង​នៅ​កម្ពុជា)។

ក្រៅ​ពី​ប្រកួត​ ២នេះ​ក៏​មាន​ប្រកួត​មួយ​ចំនួន​ដែល​អាច​នឹង​ល្អ​មើល​ដែរ​ដូច​ជា ប្រកួត Chelsea ប៉ះ​នឹង Sevilla និង Liverpool ប៉ះ​ Ajax ជា​ដើម៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់