• 2020-10-05 09:18:26
  • បាល់ទះ

ស្មាត់ធំស្រុកខ្មែរ រស់ ហាន់វ៉ា និង នួន វិចិត្រ មានអ្នក Follow លើ FB ជិត ១ម៉ឺននាក់

  • 2020-10-05 09:18:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោមស្មាត់​ធំៗលំដាប់ស្រុកខ្មែរ រស់ ហាន់វ៉ា និង នួន វិចិត្រ ជាស្មាត់ធំមានអ្នក Follow លើហ្វេសប៊ុកច្រើន ពោលគឺជិត១ម៉ឺននាក់ ខណៈស្មាត់ផ្សេងទៀត​មានតិចតូច និងខ្លះមិនបានបើកឱ្យឃើញ Follower លើគណនីរបស់ខ្លួនឡើយ។

បច្ចុប្បន្នអធិរាជកំពូលបោកបាំងស្រុកខ្មែរ រស់ ហាន់វ៉ា មានអ្នក Follow លើហ្វេសប៊ុកចំនួន ៩ ២៥៣នាក់។ បងប្រុសបង្កើតរបស់ស្មាត់កំពុងឡើដកូដ រស់ វេត ក៏ត្រូវបានគេចាត់ទុកជាកីឡាករបាល់ទះមួយរូប ដែលមានប្រជាប្រិយភាពជាងគេដែរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក (គណនី FB តែមិនមែនផេក)។

ចំណែកដៃគូរបស់អធិរាជប្រអប់រាជស្មាត់ នួន វិចិត្រ មានដើមកំណើតមកពីខេត្តស្វាយរៀង ដែលបច្ចុប្បន្នជាកីឡាករនៅកងអន្តរាគមន៍ទី៣ ការពារ​ ៣១១ មានអ្នក Follow លើហ្វេសប៊ុកចំនួន ៩ ១៦៣នាក់

ទោះបីជាយ៉ាងណា បើលេងនៅកងអន្តរាគមន៍ទី៣ ការពារ​ ៣១១ កីឡាករឆ្នើមវ័យ ២២ឆ្នាំ ជាអ្នកប៉ះសេ ប៉ុន្តែបើលេងប្រកួតក្រៅផ្លូវការ គេជាអ្នកផ្ដាច់ដ៏ល្អមួយរូប។

ស្មាត់ធំៗផ្សេងទៀត

  • ស្មាត់របស់បញ្ជាការដ្ឋានអង្គរក្ស សុវណ្ណរាជ មានអ្នក Follow លើហ្វេសប៊ុកចំនួន ៤ ០៤៦នាក់
  • ស្មាត់របស់ក្លឹបបាល់ទះស្នងការដ្ឋានរាជធានីភ្នំពេញ កែវ សុធារិទ្ធ មានអ្នក Follow លើហ្វេសប៊ុក ៣ ២៧៨នាក់
  • ស្មាត់កំពុងបង្កព្យុះភ្លៀងរបស់ក្លឹបបាល់ទះក្រសួងមហាផ្ទៃ ធី ម៉េងហួង មានអ្នក Follow លើហ្វេសប៊ុក ១ ៥៥២នាក់

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់