• 2020-10-05 01:45:56
  • បាល់ទាត់

Aston Villa ​ជា​ក្រុម​ដំបូង​ក្នុង​ពេល​៦៣​ឆ្នាំ ដែល​អាច​ស៊ុត Liverpool ​បាន​៧​គ្រាប់​

  • 2020-10-05 01:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​មួយ​ដែល​ក្រុម Aston Villa ​នៅ​យប់មិញ​នេះ ​បាន​យក​ឈ្នះ​លើ​ក្រុម Liverpool ​បាន​ក្នុង​លទ្ធផល​ដល់​ទៅ ៧-២ ​ឯ​ណោះ​ក្នុង​ពាន​រង្វាន់ English Premier League ។

​ក្រុម​របស់​លោក Klopp ​លេង​នៅ​យប់មិញ​នេះ ​ហាក់​ដូចជា​គ្មាន​អារម្មណ៍​នៅ​ក្នុង​ខ្លួន​នោះ​ទេ។ ស្រប​ពេល​ពួកគេ​អវត្តមាន​តែ​កីឡាករ​សំខាន់​២​នាក់​ប៉ុណ្ណោះ​គឺ Alisson ​អ្នក​ចាំទី ​និង Sadio Mane ​ខ្សែ​ប្រយុទ្ធ​។ ​ការ​លេង​មិន​ល្អ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ក្រុម Aston Villa ​ចាប់​ចំណុច​ខ្សោយ​បាន ​និង​វាយ​បក​រក​គ្រាប់​បាល់​បាន​ជា​បន្ដ​បន្ទាប់​រហូតដល់​៧​គ្រាប់​ឯ​ណោះ។

​រំលឹក​ថា​នេះ​ជា​លើក​ដំបូង​ហើយ​តាំង​ពី​ឆ្នាំ​១៩៦៣​មក ​ដែល​មាន​ក្លឹប​អាច​ស៊ុត​ចូល​ក្រុម Liverpool ​បាន​ដល់​ទៅ​៧​គ្រាប់។ ​ដោយ​កាល​ពី​ឆ្នាំ​នោះ Spurs ​ជា​អ្នក​ធ្វើ​បាន​លើ​ក្រុម Liverpool ។ ​ដោយ​ឡែក​នេះ​ជា​បរាជ័យ​ធំ​បំផុត​ទៅ​ហើយ​សម្រាប់​លោក Klopp តាំង​ពី​ចូល​មក​ដឹក​នាំ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់