• 2020-10-02 12:29:14
  • បាល់ទាត់

Spurs បដិសេធ​សំណើ​របស់​ក្លឹប​ធំ​អឺរ៉ុប​មួយ​ ដែល​មាន​បំណង​យក Alli ទៅ​លេង​

  • 2020-10-02 12:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បដិសេធ​សំណើ​តម្លៃ​ជិត ២លាន​ដុល្លារ​របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain ក្នុង​ការ​យក​ខ្សែ​បម្រើ​អង់គ្លេស​កីឡាករ Dele Alli ទៅ​លេង​ក្នុង​ក្របខ័ណ្ឌ​កីឡាករ​ខ្ចី​ជើង​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស The Guardian។

ក្លឹប​យក្ស​មាន​មូលដ្ឋាន​រដ្ឋធានី​បារាំង​មួយ​នេះ បាន​ដាក់​សំណើ​កាល​ពី​ខែ​មុន តែ​ត្រូវ​បាន​អ្នក​នៅ​រាជធានី​អង់គ្លេស​បដិសេធ​សំណើ​ភ្លាមៗ។

យ៉ាងណាមិញ មាន​ការ​សង្កេត​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ឃើញ​ថា កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​មួយ​នេះ មិន​សូវ​បាន​លេង​ប៉ុន្មាន​ទេ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ។

សារព័ត៌មាន​ The Guardian យល់​ឃើញ​ថា ការ​បដិសេធ​សំណើ​ពី​រដ្ឋធានី​ប៉ារីស​អាច​មក​ពី​ អ្នក​ចាត់ការ​ព័រទុយហ្គាល់​ Jose Mourinho ទុក​ឱកាស​ឲ្យ Alli បញ្ចេញ​សមត្ថភាព​ក្នុង​ក្លឹប​អង់គ្លេស​នេះ​សិន។

Alli រួមរស់​ជាមួយ Spurs ៥ឆ្នាំ​ហើយ។ កីឡាករ​បង្ហាញ​ខ្លួន​នៅ​ក្លឹប​នេះ​សរុប ២២៥ប្រកួត និង​រក​បាន ៦៣គ្រាប់៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់