- 2020-10-02 10:53:41
- ព័ត៌មាន
Ronaldo លេងនៅ Champions League ១៧ឆ្នាំ មានកំណត់ត្រាមិនក្រោម ១០ទេ
- 2020-10-02 10:53:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo លេងនៅ Champions League ១៧ឆ្នាំ មានកំណត់ត្រាមិនក្រោម ១០ទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បានលេងនៅក្របខ័ណ្ឌ UEFA Champions League អស់រយៈពេល ១៧ឆ្នាំហើយគិតត្រឹមឆ្នាំនេះ ហើយពេលនេះដែរកំពុងតែកាន់កាប់កំណត់ត្រាចំនួន ១១ឯណោះ។
កំណត់ត្រាទាំងនោះមានដូចជា៖
១. អ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ (១៣០គ្រាប់)។
២. អ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងមួយរដូវកាល (១៧គ្រាប់ នៅរដូវកាល ២០១៣/១៤)។
៣. កីឡាករមានពាន Top Scorer ច្រើនជាងគេ (៧ដង)។
៤. កីឡាករមានពាន UEFA Champions League ច្រើនជាងគេ (៥សម័យ)។
៥. អ្នករកគ្រាប់បាល់ក្នុងវគ្គចាញ់-ធ្លាក់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ (៦៧គ្រាប់)។
៦. កីឡាករដែលរកគ្រាប់បាល់ ១គ្រាប់ក្នុងប្រកួតជាប់ៗគ្នាច្រើនជាងគេ (រដូវកាល២០១៧/១៨)។
៧. អ្នករកគ្រាប់បាល់ក្នុងវគ្គផ្ដាច់ព្រ័ត្រច្រើនជាងគេ (៤គ្រាប់)។
៨. កីឡាករដែលរកបាន Hat Trick ច្រើនជាងគេ (៨ដង ស្មើនឹងខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi)។
៩. កីឡាករតែម្នាក់គត់ដែលរកបាន Hat Trick ៣ដងក្នុងមួយរដូវកាល។
១០. កីឡាករតែម្នាក់គត់ដែលរកគ្រាប់បាល់នៅវគ្គផ្ដាច់ព្រ័ត្រ ៣ដងផ្សេងៗគ្នា។
១១. អ្នករកគ្រាប់បាល់ច្រើនជាងគេទល់នឹងគូប្រកួតមួយក្រុម (១០គ្រាប់ទល់នឹង Juventus)៕