• 2020-10-01 08:33:27
  • បាល់ទះ

យុន​ ថា ទោះ​មិន​ឈឺ​ចង្កេះ​ក៏​មិន​ហ៊ាន​ត​ឲ្យ​ ហួង ដូច​ឆ្នាំ​មុន​ដែរ

  • 2020-10-01 08:33:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​ដែល​​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង ធី ម៉េង​ហួង ​ត្រូវ​បាន​គេ​មើល​​ឃើញ​ថា ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ពោល​គឺ​ស៊ី​សឹង​អស់​ ៣ ស្មើ​ ទាំង សុវណ្ណនាថ ម៉ាប់​ ឆ្វេង និង ឌូក ជា​ដើម។ ឃើញ​ល្អ​យ៉ាង​នេះ​ យុន​ ដែល​ធ្លាប់​យក​ឈ្នះ ម៉េង​ហួង កាល​ពី​ឆ្នាំ​មិន​ហ៊ាន​ ត ឲ្យ​ បី​​ទល់ បួន ដូច​​ឆ្នាំ​មុន​ទៀត​ ទោះ​រូប​គេ​គ្មាន​របួស​ក៏​ដោយ។

​ពេល​នេះ យុន ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​ សុវណ្ណរាជ កំពុង​មាន​បញ្ហា​ឈឺ​ចង្កេះ ដែល​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ថា ​ប្រហែល​ជា​មិន​អាច​លេង​បាល់​ទះ​ទៀត​ទេ។ ប៉ុន្តែ​គេ​បាន​បញ្ជាក់​ថា ទោះ​មិន​ឈឺ​ក៏​មិន​ហ៊ាន​ត​ឲ្យ​ហួង​ទៀត​ដែរ ពេល​នេះ​​​ ហួង កំពុង​ពេញ​ល្អ​។ ​

​រំលឹក​ថា ​ធី ម៉េង​ហួង ធ្លាប់​ត្រូវ​បាន​ យុន ត​ ឲ្យ​៣​-​៤ កាល​ពី​ឆ្នាំ​មុន​​ ហើយ​ពេល​នោះ​ យុន បាន​យក​ឈ្នះ ម៉េង​​ហួង ក្នុង​ជំនួប​មិត្ត​ភាព​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់