• 2020-10-01 04:29:41
  • បាល់ទាត់

សម្ដី​ប៉ុន្មាន​មាត់​របស់​គ្រូ Benfica ​ធ្វើ​ឱ្យ​ Dias ​ស្រក់​ទឹក​ភ្នែក ​រឿង​ទៅ Man City ​

  • 2020-10-01 04:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ ​Ruben Dias ​បាន​ផ្លាស់​មក​លេង​ឱ្យ​ក្រុម Manchester City ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​ដល់​ទៅ​៦៤​លាន​ផោន​ឯ​ណោះ ​ពី​ក្រុម Benfica ​មក​នា​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ​។

​យ៉ាងណាមិញ ​ការ​ផ្លាស់​មក​លេង​នៅ​ក្លឹប​អ្នក​មាន​នេះ​ដែរ ​Dias ​ត្រូវ​បាន​អតីត​គ្រូ​របស់​ខ្លួន គឺ​លោក Jorge Jesus ​អ្នក​ចាត់ការ Benfica ​ស្ដី​បន្ទោស​យ៉ាង​ខ្លាំង។ ​លោក Jesus ​បាន​អះអាង​ថា​ខ្សែ​ការពារ​រូប​នេះ ​បាន​ជ្រើសរើស​ទៅ​ក្លឹប​តូច​ជាង​ក្លឹប​របស់​ខ្លួន​ទៅ​ទៀត។ ដោយ Man City ​គ្រាន់​តែ​ជា​ក្លឹប​អ្នក​មាន​ប្រាក់​ចំណាយ​ច្រើន​ប៉ុណ្ណោះ ​ប៉ុន្តែ​មិន​មាន​អ្វី​អស្ចារ្យ​នោះ​ទេ។

​បុរស​វ័យ​៦៦​ឆ្នាំ​ដែល​មាន​បទ​ពិសោធ​ដឹក​នាំ​ក្លឹប​តាំង​ពី​ឆ្នាំ​១៩៩០​មក​នេះ ​បាន​និយាយ​ថា​៖ “គាត់​ជា​ប្រធាន​ក្រុម​របស់​យើង ​អនាគត​របស់​គាត់​នឹង​ល្អ​ជា​មិន​ខាន យើង​ជឿ​ជាក់​បែប​នេះ។ ​ជីវិត​របស់​កីឡាករ​បាល់ទាត់​គឺ​បែប​នេះ ​អ្នក​បាន​ចាកចេញ​ពី​ក្លឹប​ដ៏​អស្ចារ្យ​មួយ ​ជា​ក្លឹប​ធំ​ជាងCity ​ទោ​ទៀត គ្រាន់​តែ​ពួកគេ​មិន​មាន​ប្រាក់​ច្រើន​ប៉ុណ្ណោះ។ ​នេះ​ជា​អ្វី​ដែល​ខុស​គ្នា​រវាង​ក្លឹប​ទាំង​ពីរ។ ​ខ្ញុំ​ចង់​ជូនពរ​គាត់​ឱ្យ​ជួប​តែ​សំណាង​ល្អ ​និង​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់