- 2020-10-01 03:54:14
- បាល់ទាត់
ក្រោយមានបញ្ហាបេះដូង ព្រោះរឿងនេះទើប ណូរុន អាចចូលលេងបាល់វិញ
- 2020-10-01 03:54:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយមានបញ្ហាបេះដូង ព្រោះរឿងនេះទើប ណូរុន អាចចូលលេងបាល់វិញ
ចន្លោះមិនឃើញ
ម៉ាត់ ណូរុន ធ្លាប់មានបញ្ហាបេះដូង កាលអំឡុងឆ្នាំ២០១៥ ដែលពេលនោះជាយុវជនរបស់ក្រោនក្រោមអាយុ ១៨ ឆ្នាំ ប៉ុន្តែគេបានវិលចូលលេងបាល់បានវិញឆ្នាំ២០១៧ ឲ្យអគ្គិសនីកម្ពុជា។ ប្រិយមិត្តដឹងទេហេតុអ្វីគេអាចចូលលេងបានវិញ ?
ខ្សែប្រយុទ្ធវ័យ២២ ឆ្នាំរូបនេះបានរៀបរាប់ឲ្យ Sabay ដឹងថា «ខ្ញុំតែងអង្គុយមើលមិត្តភ័ក្ដិ ដែលហាត់ពីតូចដំណាលគ្នា ហើយគេបានចូលលេងឲ្យជម្រើសជាតិ។ ខ្ញុំមានអារម្មណ៍ស្ដាយណាស់ ខ្ញុំតែងលេងបាល់ទាត់នៅតាមតារាង ហ្វូតសាល នានា លេងតិចៗទេបង អត់ហ៊ានលេងច្រើនទេ ព្រោះខ្លាច។ ពេលនោះខ្ញុំត្រូវបានគ្រូពេទ្យហាមមិនឲ្យលេងបាល់ទាត់ទេ ខ្លាចប៉ះពាល់ដល់ជីវិត តែពេលលេងយូរៗទៅមានអារម្មណ៍ថា លែងអី ចឹងហើយចេះតែប្រឹងលេងច្រើនទៅៗ»។
ខ្សែប្រយុទ្ធកំពុងលេចធ្លោរូបនេះពន្យល់ទៀតថា ក្រោយពេលបានលេងយូរទៅ ទៅធ្វើតេស្តនៅអគ្គិសនី ហើយពិនិត្យទៅពេទ្យថា លេងបានក៏បានចូលលេងនៅអគ្គិសនីតែម្ដង។ ការប្រឹងប្រែងរបស់ ណូរុន បានធ្វើឲ្យគេសម្រេចបំណង ពោលគឺបានចូលលេងឲ្យជម្រើសជាតិបានដូចសព្វថ្ងៃ ថែមទាំងប្រឹងប្រែងហ្វឹកហាត់ គោរពវិន័យរបស់ក្លឹបមិនហ៊ានដើរលេងយប់ រហូតអាចមានសមត្ថភាពដូចពេលនេះ។
ខ្សែប្រយុទ្ធខ្មែរឥស្លាមរូបនេះរកបាន រកបាន១៥ គ្រាប់ហើយក្នុងលីគកំពូលកម្ពុជាគិតត្រឹមសប្ដាហ៍ទី១៦ ដោយជួយបឹងកេតឲ្យឈរកំពូលតារាងលីគកំពូលកម្ពុជា មាន ៣៧ ពិន្ទុ តាមពីក្រោយដោយស្វាយរៀងដែលមាន ៣៥ ពិន្ទុ៕