• 2020-10-01 02:34:48
  • បាល់ទាត់

កាន់​តែ​ខ្លាំង! Bayern លើក​​ពាន​ទី​៥​​ក្នុង​ឆ្នាំ​២០២០ ក្រោយ​ឈ្នះ Dortmund

  • 2020-10-01 02:34:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្ដាំ Joshua Kimmich បាន​ទាត់​បញ្ចូល​ទី​គ្រាប់​ចុងក្រោយ ជួយ Bayern Munich យក​ឈ្នះ Borussia Dortmund ៣-២ លើក​ពាន German Super Cup កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត Bayern បាន​សម្រុក​រក​បាន​២​គ្រាប់​មុន​ ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Corenlin Tolisso និង Thomas Muller។ យ៉ាង Dortmund​ ក៏​មិន​ឈរ​ឱប​ដៃ​មើល​បាន​ត​ដៃ​រក​បាន​២​គ្រាប់​វិញ ជា​ការ​បង្កើត​ឱកាស​ពី​សំណាក់​កីឡាករ Julian Brandt និង Haaland។

ឈាន​ដល់​នាទី​៨២​ទៅ​ហើយ Joshua Kimmich បាន​បន្ថែម​គ្រាប់​ចុង​ក្រោយ ដែល​ជា​គ្រាប់​ជ័យជម្នះ​ឲ្យ Bayern។ នេះ​គឺ​ជា​ការ​ឈ្នះ​ពាន​ទី​៥​ហើយ​សម្រាប់​ក្រុម​លោក Hansi Flick រួម​មាន៖ Bundesliga, DFB-Pokal, German Super Cup, UEFA Super Cup និង Champions League៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់