- 2020-09-29 02:56:43
- បាល់ទះ
អធិរាជប្រអប់ រាជ ប្រកាស៣ស្មើនេះ តើ ម៉េងហួង ហ៊ានលេងអត់?
- 2020-09-29 02:56:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អធិរាជប្រអប់ រាជ ប្រកាស៣ស្មើនេះ តើ ម៉េងហួង ហ៊ានលេងអត់?
ចន្លោះមិនឃើញ
កេរ្កិ៍ឈ្មោះរបស់ ធី ម៉េងហួង កំពុងតែល្បីរន្ទឺខ្លាំងណាស់ក្នុងពិភពបាល់ទះ ក្រោយយុវជនក្លឹបក្រសួងមហាផ្ទៃរូបនេះ បានយកឈ្នះស្មាត់ធំៗលំដាប់ស្រុកខ្មែរជាច្រើនដូចជា ឥន្ទ្រីពិឃាដឌូក ស្មាត់ចាវកំពង់ចាម ស្មាត់វ៉េត ស្មាត់វ៉ា ដាវញីឈ្មោលម៉ាប់ឆ្វេង និងសុវណ្ណនាថជាដើម។
ដោយឃើញអ្នកលេងផ្លែសេវ៉ាវ័យ១៩ឆ្នាំ ឈ្នះសឹងគ្រប់ការប្រកួតដូច្នេះ អធិរាជប្រអប់ឆ្វេងហ្ស៊ីនស្រុកខ្មែរ សុវណ្ណរាជ ក៏ចង់សាកល្បងសមត្ថភាពជាមួយស្មាត់កំពុងឡើងកូដ ធី ម៉េងហួង ដែរ ដោយគេជ្រើសយកកីឡាករ២នាក់មកលេងជាមួយ។
កីឡាករមកពីក្លឹបបញ្ជាការដ្ឋានអង្គរក្ស សុវណ្ណរាជ បានបញ្ចេញមតិលើការផ្សាយផ្ទាល់របស់ផេក Sabay News Sport កាលពីពេលថ្មីៗថា ២នាក់ដែលគេចង់ចាប់លេងនោះមានស្មាត់ស្វាយរៀងល្អមួយចប់ នួន វិចិត្រ និងស្មាត់ភ័ក្ត្រម្ចាស់តារាងបាល់ទះសៀមរាបកន្ទួត។
យ៉ាងណាការប្រកាសក្ដែងៗរបស់ស្មាត់ឆ្វេងសំបូរតិចនិកនេះ គឺថាមិនទាន់មានការឆ្លើយណាមួយពីកំពូលអ្នកប្រយុទ្ធវ័យក្មេង មកពីខេត្តកណ្ដាល ធី ម៉េងហួង នៅឡើយទេ។
គួរបញ្ជាក់ថាស្មាត់រាជ មានវ័យ២៦ឆ្នាំ កម្ពស់ ១,៧៨ ម៉ែត្រ មានស្រុកកំណើតនៅខេត្តកំពត ហើយបច្ចុប្បន្នគេជាកីឡាកររបស់ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស (៥ឆ្នាំហើយ)៕
ក្រុមអធិរាជប្រអប់រាជ
ក្រុមម៉េងហួង