• 2020-09-25 02:08:27
  • បាល់ទាត់

Suarez និយាយ​ទាំង​អួលដើមក​ ក្នុង​​​សន្នីសិទ្ធិកាសែត​​លា​មិត្តរួម​ក្រុម Barcelona

  • 2020-09-25 02:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Luis Suarez បាន​និយាយ​ទាំង​អារម្មណ៍​អួលអាក់​​ស្ទើរ​ហូរ​ទឹក​ភ្នែក ក្នុង​ថ្ងៃ​ធ្វើ​សន្នីសិទ្ធិកាសែត​ចុងក្រោយ​លា​មិត្តរួម​ក្រុម​និង​ក្រុម Barcelona កាល​ពី​ម្សិលមិញ។

Suarez នឹង​ផ្លាស់​ទៅ​កាន់​ក្លឹប​ប្រជែង​​ក្នុង​លីគ Atletico Madrid ក្នុង​តម្លៃ​ខ្លួន​៦​លាន​អឺរ៉ូ បញ្ចប់​អាជីព​រយៈពេល​៦​ឆ្នាំ​នៅ Barcelona។ នៅ Barca គេ​រក​បាន​១៩៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៨៣​ប្រកួត ក្លាយ​ជា​អ្នក​រក​គ្រាប់​បាន​ច្រើន​ជាង​គេ​ទី​៣​ក្នុង​ប្រវត្តិសាស្រ្ដ​ក្លឹប។

ក្នុង​សន្នីសិទ្ធិកាសែត​ដែល​មាន​ការ​ចូលរួម​ពី​ប្រធាន​ក្លឹប​និង​កីឡាករ​របស់ Barcelona ជា​ច្រើន​នាក់​រួម​ទាំង​ Lionel Messi ផង​នោះ Suarez បាន​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​ក្នុង​ចិត្ត​​និយាយ​ទាំង​អួល​ដើម​ក​សម្រាប់​ការ​ចាកចេញ​របស់​ខ្លួន។

“ខ្ញុំ​ចាកចេញ​​ជាមួយ​អារម្មណ៍​ដែល​ខ្ញុំ​បាន​​បំពេញ​ការ​រំពឹង​ទុក​រួច​ទៅ​ហើយ។ ខ្ញុំ​បាន​ដឹង​មុន​ ព្រោះ​តែ​​គ្រូ​បាន​ប្រាប់​ខ្ញុំ​រួចរាល់​ហើយ ប៉ុន្តែ​ខ្ញុំ​អាច​ទទួល​យក​វា​បាន។ កីឡាករ​ពេល​ខ្លះ​ត្រូវ​ការ​ផ្លាស់​ប្ដូរ ហើយ​ក្លឹប​ក៏​ត្រូវ​ការ​ការ​​ផ្លាស់​ប្ដូរ​ដូច​គ្នា ក្នុង​ករណី​នេះ​​គ្រូ​ជា​អ្នក​មិន​ត្រូវ​ការ​ខ្ញុំ"។ សម្ដី​របស់ Suarez៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់