• 2020-09-24 08:24:52
  • បាល់ទាត់

Fati ទើប​១៧​ឆ្នាំ តែ​ Barcelona ដាក់​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ថ្លៃ​ខ្ពស់​កប់

  • 2020-09-24 08:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​វ័យ​ក្មេង​របស់​ Barcelona កីឡាករ Ansu Fati បាន​​បន្ថែម​កុងត្រា​ថ្មី​ជាមួយ​ក្លឹប ដែល​រួម​បញ្ចូល​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ដល់​ទៅ​៣៦៧​លាន​ផោន។

កីឡាករ​វ័យ​១៧​ឆ្នាំ​​បាន​យល់​ព្រម​កិច្ចសន្យា​មួយ​ដែល​ធ្វើ​ឲ្យ​គេ​បន្ត​នៅ​ជាមួយ​ក្លឹប​ដល់​ឆ្នាំ​២០២៤។ វា​គឺ​ជា​ការ​បន្ថែម​កុងត្រា​រយៈពេល​២​ឆ្នាំ​ទៀត​លើ​កុងត្រា​ចាស់។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​នឹង​ពាក់​អាវ​លេខ​២២ ដែល​ធ្លាប់​គ្រង​​ដោយ Arturo Vidal មុន​ផ្លាស់​ទៅ Inter Milan។

Fati បាន​បង្ហាញ​ទម្រង់​លេង​​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាល​ពី​រដូវ​កាលមុន លេច​មុខ​បាន​២៤​ប្រកួត​ក្នុង​លីគ។ គេ​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​លំដាប់​ទី​ពីរ​របស់​ក្លឹប​ ពេល​ដែល​គេ​បង្ហាញ​ខ្លួន​ប្រកួត​អាជីព​ដំបូង​ឲ្យ​ Barcelona កាល​ពី​ខែ​សីហា ក្នុង​វ័យ​១៦​ឆ្នាំ​និង​២៩៨​ថ្ងៃ។ នៅ​៦​ថ្ងៃ​បន្ទាប់ Fati បាន​ប្រកាស​ខ្លួន​ឯង​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ដែល​អាច​រក​គ្រាប់​បាល់​បានឲ្យក្រុម៕ ​

​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់