• 2020-09-23 04:42:52
  • បាល់ទាត់

Bale មក​ដល់​ Spurs ភ្លាម PSG ​ចង់​ទាញ​យក Alli ទៅ​បារាំង

  • 2020-09-23 04:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Paris Saint-Germain មាន​ទំនុក​ចិត្ត Dele Alli ចង់​ទៅ​ចូលរួម​ជាមួយ​ពួក​គេ​ ខណៈ​ការ​ចរចា​​ជាមួយ Spurs កំពុង​បន្ត​ដោយ​ចង់​ខ្ចី​ជើង​រយៈពេល​១២​ខែ។

Alli បាន​ចាប់​ផ្ដើម​ការ​ប្រកួត​​បើក​ឆាក​ដំបូង​នៃ​រដូវ​កាល​ថ្មី​​ទល់​នឹង Everton ប៉ុន្តែ​​ត្រូវ​ប្ដូរ​ចេញ​នៅ​វគ្គ​ទី​មួយ​ ហើយ​បន្ទាប់​មក​បាន​ខកខាន​ការ​ប្រកួត​ជាមួយ​នឹង Lokomotiv Plovdiv និង Southampton។

ការ​មក​ដល់​របស់ Gareth Bale ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​​ពី​ក្លឹប Real Madrid ​ក៏​ជា​ឧបសគ្គ​​ក្នុង​ការ​​ប្រជែង​​កន្លែង​លេង​ជាមួយ Alli ផង​ដែរ។ កីឡាករ​សញ្ជាតិ​អង់គ្លេស​​បាន​តស៊ូ​​សម្រាប់​ការ​បាន​លេង​មិន​សូវ​ស្ថិតស្ថេរ​នៅ​២​រដូវ​កាល​ចុងក្រោយ ប៉ុន្តែ​គេ​បាន​បង្ហាញ​ខ្លួន​​​​ទៀតទាត់​ឡើង​វិញ ចាប់​តាំង​ពី​លោក Jose Mourinho ចូល​មក​ជំនួស​កន្លែង Mauricio Pochettino។

សម្រាប់​ពេល​នេះ PSG កំពុង​ចាប់​អារម្មណ៍​លើ Alli វ័យ​២៤​ឆ្នាំ​ ខណៈ​​ក្លឹប​នឹង​ក្លឹប​កំពុង​ធ្វើ​ការ​ពិភាក្សា​គ្នា​ក្នុង​លក្ខខណ្ឌ​​ខ្ចី​ជើង ជាជាង​ការ​ទិញ​ផ្ដាច់។ ក្លឹប PSG មាន​ទំនាក់ទំនង​ល្អ​ជាមួយ Spurs ព្រោះ​ធ្លាប់​លក់ Lucas Moura និង Serge Aurier ទៅ​ឲ្យ​ពួក​គេ។ កត្តា​នេះ​អាច​​ជំរុញ​ដល់​ការ​ផ្ទេរ​យក Alli បាន​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​​ត្រូវ​បិទ​នៅ​ថ្ងៃ​ទី ៥ ខែ តុលា៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី