• 2020-09-22 04:35:01
  • បាល់ទាត់

​លំដាប់​កីឡាករ​ស៊េរី​មេ​មាន​កុងត្រា​​ស៊ី​ថ្លៃ​ជាង​គេ​​​​ជាមួយ​​ក្រុមហ៊ុន​ស្បែកជើង​​

  • 2020-09-22 04:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​ចុះ​កុងត្រា​​​ក្នុង​កំណត់ត្រា​ពិភពលោក​ជាមួយ​ក្រុមហ៊ុន​ស្បែកជើង​កីឡា Puma បន្ទាប់​ពី​គេ​បាន​ជួយ PSG ​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។

តាម​ការ​ឲ្យ​ដឹង Neymar ទទួល​បាន​ដល់​ទៅ​២៣​លាន​ផោន​ឯណោះ​ក្នុង​មួយ​ឆ្នាំ​ពី​ក្រុមហ៊ុន Puma។ ខាង​ក្រោម​ជា​លំដាប់​កីឡាករ​មាន​កុងត្រា​​ស៊ី​ថ្លៃ​ជាង​គេ​​​​ជាមួយ​​ក្រុមហ៊ុន​ស្បែកជើង៖

១. Neymar ជាមួយ Puma ទទួល​បាន​២៣​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​

២. Messi ជាមួយ Adidas ទទួល​បាន​១៨​លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៣. Ronaldo ជាមួយ Nike ទទួល​បាន​១៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៤. Mbappe ជាមួយ Nike ទទួល​បាន​១៤​លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៥. Balotelli ជាមួយ Puma ទទួល​បាន​៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៦. Bale ជាមួយ Adidas ទទួល​បាន​៤​លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៧. Griezmann ជាមួយ Puma ទទួល​បាន៣,៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៨. Pogba ជាមួយ Adidas ទទួល​បាន៣លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៩. Verratti ជាមួយ Nike ទទួល​បាន២,៥លាន​ផោន​ក្នុង​មួយ​ឆ្នាំ

១០. Salah ជាមួយ Adidasទទួល​បាន២,៥លាន​ផោន​ក្នុង​មួយ​ឆ្នាំ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់