• 2020-09-22 01:42:03
  • បាល់ទាត់

Man City ​បើក​លីគ ​យក៣​ពិន្ទុ ​ពី​ក្រុម​ដែល​ពួកគេ​មិន​ឈ្នះ​សោះ​រដូវ​កាល​មុន​

  • 2020-09-22 01:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Manchester City ​ទទួល​បាន​៣​ពិន្ទុ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម Wolves ​ក្នុង​លទ្ធផល ៣-១ ​។

​ក្រុម Man City ​នេះ ​កាល​ពី​រដូវ​កាល​មុន ​ទាំង​២​ជើង ​លេង​មិន​ឈ្នះ​ក្រុម Wolves ​នេះ​ឡើយ។ តែ​សម្រាប់​រដូវ​កាល​នេះ​វិញ ​លោក Pep ​បាន​ប្រើ​យុទ្ធសាស្ត្រ​ថ្មី ​ហើយ​លទ្ធផល​ក៏​ប្រែប្រួល​ដែរ ពោល​គឺ​ពួកគេ​បាន​សង​សឹក​ក្នុង​លទ្ធផល ៣-១ ​។ ​ដោយ​៣​គ្រាប់​ដែល Man City ​រក​បាន​នោះ​គឺ​កើត​ចេញ​ពី De Bruyne ​១​គ្រាប់ Foden ​១​គ្រាប់ និង Jesus ​១​គ្រាប់។ ​សម្រាប់​ខាង​ក្រុម Wolves ​វិញ ​១​គ្រាប់​ដែល​ពួកគេ​រក​បាន​នោះ​គឺ​កើត​ចេញ​ពី Jimenez ​។

​បន្ទាប់​ពី​ការ​ប្រកួត​នេះ​ទៅ ​នៅ​ថ្ងៃ​ទី​២៥​ខាង​មុខ​នេះ ​ក្រុម Man City ​នឹង​ប៉ះ​ក្រុម Bournemouth ​ទៀត​ក្នុង​ការ​ប្រកួត League Cup ​។ ​សម្រាប់​ការ​ប្រកួត Cup ​នេះ​ដែរ លោក Pep ​បាន​អះអាង​ថា​លោក​នឹង​ប្រើប្រាស់​យុវជន​ឱ្យ​បាន​ច្រើន ដើម្បី​ទុក​ជើង​លេង​ពាន Premier League ​វិញ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់