• 2020-09-21 04:12:34
  • ប្រដាល់

ព្រឿង​ សុចឺត៖ ឡៅ​ ចិត្រា​ លន​ បញ្ញា​ ជា​ Idol​ ក្នុង​វិស័យ​ប្រដាល់​

  • 2020-09-21 04:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​ក្មេង​មក​ពី​ត្បូងឃ្មុំ​ ព្រឿង​ សុចឺត​ ថា​រៀមច្បង​ ឡៅ​ ចិត្រា​ និង​ លន​ បញ្ញា​ ជា​កីឡាករ​ក្នុង​ចិត្ត​របស់​ខ្លួន​ ( Idol​) និង​តែងតែ​ហាត់​រៀន​ក្បាច់​ពិសេសៗ​តាម​ផង​ដែរ។​

ព្រឿង​ សុចឺត (ខៀវ)

ព្រឿង​ សុចឺត​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ​ ខ្លួន​ពេញចិត្ត​រៀមច្បង​ ឡៅ​ ចិត្រា​ និង​ លន​ បញ្ញា​ ជាង​គេ​ព្រោះ​យល់​ឃើញ​ថា​ជា​កីឡាករ​ដែល​ល្អ​សឹង​គ្រប់​ក្បាច់​ដូច​គ្នា។​ មិន​ថា​ ឡៅ​ ចិត្រា​ ឬ​ លន​ បញ្ញា​ នោះ​ទេ​សុទ្ធតែ​ល្អ​គ្រប់​ក្បាច់​ទាំង​អស់​ កែង​ ជង្គង់​ ម៉ាត់​ ទាត់​ជា​ដើម​និយាយ​រួម​ល្អ​ដូច​គ្នា។​

កីឡាករ ឡៅ​ ចិត្រា ពេលឈ្នះខ្សែក្រវាត់
កីឡាករ លន បញ្ញា ពេលឈ្នះខ្សែក្រវាត់

កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ខ្លួន​ក៏​បាន​ហាត់​រៀន​ស្នៀត​ល្អៗ​ និង​បច្ចេកទេស​ខ្លះៗ​ពី​រៀមច្បង​ទាំង​ពីរ​ខាង​លើ​ផង​ដែរ។​ នៅ​ថ្ងៃ​ខាង​មុខ​ សុចឺត​ សុំ​ត្រឹម​ល្បី​ឈ្មោះ​ប្រហាក់ប្រហែល​ ឬ​ស្មើ​ ឡៅ​ ចិត្រា​ និង​ លន​ បញ្ញា​ បាន​ហើយ​ព្រោះ​ប្រហែល​ជា​មិន​អាច​រហូត​ដល់​ល្បី​ជាង​នោះ​ទេ។​

រំលឹក​ដែរ​ថា​ កីឡាករ​ ព្រឿង​ សុចឺត​ ជា​ប្អូន​ប្រុស​បង្កើត​របស់​ ព្រឿង​ សុជាតិ ​បច្ចុប្បន្ន​ជា​សិស្ស​គុន​នៃ​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់