• 2020-09-21 03:51:22
  • បាល់ទាត់

Son សរសើរ​ Kane មិន​ដាច់​ពី​មាត់​និង​សម​ជា Man of The Match

  • 2020-09-21 03:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Son Heung-min បាន​និយាយ​ថា វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​​ដែល​គេ​​អាច​រក​បាន​៤​គ្រាប់​ម្នាក់​ឯង​ ជួយ Spurs ឈ្នះ​ប្រកួត​ដំបូង​ក្នុង​ Premier League លើ Southamton លទ្ធផល ៥-២។

​​កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​​បាន​សហការ​ជាមួយ Harry Kane បង្កើត​គ្រាប់​បាល់​៤​គ្រាប់​ជាមួយ​គ្នា។ ក្រោយ​បញ្ចប់​ការ​ប្រកួត Son បាន​និយាយ​ថា៖ "វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ក្នុង​ការ​រក​បាន​​៤​គ្រាប់​នៅ Premier League។ វា​គឺ​ជា​កិត្តិយស​ធំ​បំផុត​មួយ"។

កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​បន្ថែម​ទៀត​ថា៖ "ខ្ញុំ​​មិន​អាច​រក​បាន​​៤​គ្រាប់​ទេ​ប្រសិន​បើ​គ្មាន Kane។ គេ​គឺ​ពិត​ជា​អស្ចារ្យ បញ្ជូន​បាន​៤​គ្រាប់ គេ​សម​ជា​ Man of The Match។ ពួក​យើង​​​បាន​លេង​ជាមួយ​គ្នាអស់​៥​រដូវ​កាល​ ដូច្នេះ​ពួក​យើង​ដឹង​ចិត្ត​គ្នា​ច្រើន"។ សម្រាប់​ការ Assist របស់​ Kane វា​គឺ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​ Premier League ដែល​កីឡាករ​ម្នាក់​អាច​បញ្ជូល​បាល់​ឲ្យ​មិត្ត​​រួម​ក្រុម​ទាត់​ចូល​៤​គ្រាប់​ក្នុង​មួយ​ប្រកួត៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់