• 2020-09-15 02:14:07
  • បាល់ទាត់

Neymar អាច​ជាប់​ពិន័យ​ធ្ងន់​មិន​បាន​លេង​ដល់​ទៅ​៧​ប្រកួត

  • 2020-09-15 02:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar កំពុង​ប្រឈម​មុខ​ជាប់​ពិន័យ​មិន​ឲ្យ​​លេង​ដល់​ទៅ​៧​ប្រកួត​​​សម្រាប់​ការ​វាយ​ទៅ​លើ​​កីឡាករ Alvaro Gonzalez បន្ទាប់​ខឹង​រឿង​រើសអើស​ពូជសាសន៍។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទីលាន បន្ទាប់​ពី​ VAR បាន​ពិនិត្យ​ឃើញ​ថា គេ​បាន​​វាយ​​ពី​ក្រោយ​ក្បាល​លើ Gonzalez។ មុន​ដើរ​ចូល​ក្នុង​បន្ទប់​ផ្លាស់​ខោអាវ Neymar ក៏​បាន​​ប្រាប់​អាជ្ញាកណ្ដាល​ទី៤​ដែរ​ថា Gonzalez​ បាន​មើលងាយ​រើសអើង​ពូជសាសន៍​លើ​រូប​​គេ។

គណៈគ្រប់គ្រង​បាល់ទាត់​អាជីព​នៅ​បារាំង​ពេល​នេះ​កំពុង​ពិនិត្យ​លើ​ករណី​ខាង​លើ មុន​ពេល​​ដាក់​បម្រាម​លើ Neymar។ ពួក​គេ​បាន​សង្កត់​ធ្ងន់​ថា Neymar អាច​ត្រូវ​ជាប់​ពិន័យ​ដល់​ទៅ​៧​ប្រកួត​ឯណោះ។

សម្រាប់​ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ Gonzalez ក៏​មិន​រួច​ខ្លួន​ត្រូវ​គេ​​តាមដាន​ដូច​គ្នា។ ប្រសិន​បើ​រក​ឃើញ​​បាន​ប្រើ​ពាក្យ​រើសអើង​ពូជសាសន៍​លើ​ខ្សែ​ប្រយុទ្ធ​របស់ PSG មែន នោះ​នឹង​ត្រូវ​​ជាប់​ពិន័យ​ដល់​ទៅ​១០​ប្រកួត​។ កាល​​ពី​សប្ដាហ៍​មុន PSG បាន​ប្រកួត​ចាញ់ Marseille ១-០ ហើយ​​កីឡាករ​ក្រុម​ទាំង​ពីរ​បាន​ប៉ះ​ទង្គិច​គ្នា​ចុង​ម៉ោង​ រហូត​​​ទទួល​បាន​កាត​ក្រហម​ដល់​ទៅ​៥​នាក់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់